អន្ដរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង សម្រុកទិញថ្នាំពេទ្យស្តុកទុកនៅតាមឱសថស្ថាន និងតាមគ្លីនិក ខណៈដែលករណីឆ្លងជំងឺ COVID-19 កំពុងហក់ឡើងខ្ពស់ រយៈពេលប្រហែល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយក្រុមអាជ្ញាធរចិន លុបចោលការរឹតត្បិតជំងឺ COVID-19 ទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
ប្រជាពលរដ្ឋ បានជួបជុំគ្នានៅជុំវិញឱសថស្ថាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលតម្រូវការឱសថ កើនឡើងខ្ពស់ស្របពេលករីណឆ្លងជំងឺ COVID-19 ហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
