ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រេច​បង្វិល​ថវិកា​ជំនួយ​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​សម្រាប់​​ពលរដ្ឋ​អំឡុង​ពេល​តំបន់​បិទ​ខ្ទប់

2021/04/27 09:59:58 am        856

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បង្វិល​ការផ្ដល់​ជំនួយ​ជា​ថវិកា​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​វិញ​សម្រាប់​ផ្គត់​ផ្គង់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ឱ្យ​ដឹង​អំពី​ការ​កែ​ប្រែ​នេះ​តាម​រយៈ​សារ​ជា​សំឡេង​ដែល​ចេញតាម​ប្រព័ន្ធ​តេឡេក្រាម​​នៅ​ល្ងាច​ថ្ងៃ​នេះ​។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «អ្វី​ដែល​ជា​ការ​ចាំ​បាច់​នៅ​ពេល​នេះ គឺ​ការ​រស់។ ខ្ញុំ​ឱ្យ​បង្វិល​ត្រឡប់​ដើម្បី​ផ្គត់​ផ្គង់​ជា​អង្ករ ជា​ត្រី​ខ ជា​មី ជា​ទឹក​ត្រី ជា​ទឹក​ស៊ីអ៊ីវ និង​អ្វី​ៗ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»។

ប្រមុខ​រាជ​រដ្ឋាភិបាល​មាន​ប្រសាសន៍​បន្ត​ថា​៖ «ខ្ញុំ​សូម​បងប្អូន​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​លំបាក​របស់​រដ្ឋាភិបាល​ ដែល​មិន​អាច​ផ្ដល់​ប្រាក់ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ឬ​មួយ​នាក់​ជូន​បង​ប្អូន​បាន​ត​ទៅ​ទៀត​ទេ។ ប៉ុន្តែ យើង​ខិត​ខំ​ជំនួស​វិញ​ដោយ​មិន​ឱ្យ​បង​ប្អូន​ដាច់​បាយ​តាម​រយៈ​ការ​ផ្គត់​ផ្គង់​អង្ករ តាម​រយៈការ​ផ្ដល់​ជា​មី ជា​ត្រី​ខ​កំប៉ុង ជា​ទឹក​ត្រី ទឹក​ស៊ីអ៊ីវ​ជំនួស​វិញ»

សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​ប្រជា​ពលរដ្ឋ​យោគ​យល់​ចំពោះ​ការ​កែប្រែ​នេះ ដោយ​ថា ការ​ផ្គត់​ផ្គង់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជ​ធានីភ្នំពេញ និង​ក្រុង​តាខ្មៅ បាន​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធំ​សម្រាប់​រដ្ឋាភិបាល។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «សូម​បង​ប្អូន​មេត្តា​យោគ​យល់! ៣០​ម៉ឺន​រៀល វា​មិន​ធំ​ទេ​សម្រាប់​បងប្អូន ក៏​ប៉ុន្តែ វា​ធំ​សម្រាប់​រាជ​រដ្ឋាភិបាល​ផ្គត់​ផ្គង់​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ព្រោះ​ត្រូវ​ជាប់​ធ្វើ​ចត្តាឡីស័ក និង​ជាប់​នូវ​បម្រាម​ដូចៗ​គ្នា។ ក៏​ប៉ុន្តែ ខ្ញុំ​សូម​បញ្ជាក់​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ថា ប្រសិន​ត្រឹម​តែ ១​ម៉ឺន ឬ​ ២​ម៉ឺន​គ្រួសារ វា​មិន​លំបាក​ទេ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​មាន​រាប់​សិប​ម៉ឺន​គ្រួសារ»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ១៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​កាន់​តែ​ធំ​ឡើង​នៃ​មេរោគ​កូវីដ​១៩៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        31
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm