
អន្ដរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាវុធទាំងអស់ ដែលផ្តល់ជូនអ៊ុយក្រែនដោយលោកខាងលិច គឺជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី។ អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រី Zakharova និយាយថា ពួកយើងចង់ក្រើនរំឭកដល់អ្នករាល់គ្នាថា អាវុធទាំងអស់ដែលផ្តល់ជូនអ៊ុយក្រែនដោយលោកខាងលិច គឺជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី ហើយវានឹងត្រូវបំផ្លាញ ឬរឹបអូសយក៕
