ចិនបន្តផ្ដល់វ៉ាក់សាំងបង្ការកូវីដចំនួនសាមសិបម៉ឺនដូស ដល់កាកបាទក្រហមកម្ពុជា

2022/12/16 02:53:14 am        115

​ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រសៀលថ្ងៃទី១៥ធ្នូនេះ កាកបាទក្រហមកម្ពុជា បានទទួ ល​វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៣០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិនលើកទី២។​ពិធីប្រគល់-ទទួល ជំនួយវ៉ាក់សាំងពីសមាគមជាតិកាកបាទក្រហមចិននេះ ក្រោមវត្តមានចូលរួមពីលោ ក​ជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេ ច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តម ឆាំង ជាន (Chang Jian) អគ្គទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជានិងក្រសួងសុខាភិបាលមួយចំនួនទៀត។

ក្នុងពិធីនោះ ឯកឧត្តម ឆាំង ជាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា៖ ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួម ដែលតែងគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមា ន​ការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ប្រជាជនចិន និងកម្ពុជាតែងរួមសុខទុក្ខជាមួយគ្នាជួយគ្នាទៅវិញទៅមក បង្កើតគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ឯកឧត្ដមបន្ត ថា យើងមិនអាចបំភ្លេចបានទេ ក្នុងគ្រាដ៏លំបាកបំផុតដែលចិនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលមានព្រិលធ្លាក់យ៉ាងខ្លាំង បានបង្ហាញពីការគាំទ្រដល់ប្រជាជនចិនក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ១៩តាមរ យៈសកម្មភាពជាក់ស្តែង។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយដល់កម្ពុជាជាសម្ភារទប់ស្កាត់ជំងឺយ៉ាងច្រើនព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យជំនាញជាច្រើនមកកាន់កម្ពុជាផងដែរ។ ឯកឧត្ដមបន្ថែមថា ចំណងមិ ត្តភាព ជាប្រពៃណីរវាងចិន និងកម្ពុជា បានអភិវឌ្ឍន៍ថែមមួយកម្រិតទៀតក្រោយពីឆ្លងកាត់ការសាកល្បងនៃជំងឺឆ្លងរាលដាលនេះ។

យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេ ជោ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយសេដ្ឋកិច្ចសង្គមក៏កំពុងតែអភិវឌ្ឍន៍ឡើងវិញជាបន្ដបន្ទាប់ ទទួលបានការកោតសរសើរពីប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិ។

ក្នុងពិធីនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីប្រគល់-ទទួល ជាលើកទី២នេះនូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន ៣០ម៉ឺនដូស ជាអំណោយរបស់សមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា។

លោកជំទាវបន្តថា ជំនួយមនុស្សធម៌ជាវ៉ាក់សាំងដ៏ប្រពៃថ្លៃថ្លាទាំងអស់ពីគ្រប់មជ្ឈដ្ឋាន ពិតជាពុំអាចកា ត់ថ្លៃបានឡើយ ហើយថែមទាំងបានគូសបញ្ជាក់ពីចំណងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាពរឹងមាំ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏សែនលំបាកនៃការដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm