
អន្ដរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយក្នុងសុន្ទរកថាពេលល្ងាចថ្ងៃពុធ ទី១៤ ខែធ្នូ ថា គ្មានភាពស្ងប់ស្ងាត់នោះទេនៅសមរភូមិមុខ។ រុស្ស៊ីបានបំផ្លិចបំផ្លាញទីក្រុងជាច្រើននៅភាគខាងកើតអ៊ុយក្រែន ជាមួយនឹងការផ្លោងគ្រាប់កាំភ្លើងធំ។ មានតែអគារបាក់បែក និងរណ្តៅគ្រាប់ធំៗប៉ុណ្ណោះ ដែលនៅសេសសល់។ ការវាយប្រហារងាកទៅរកទីក្រុងគីវ ក្នុងនោះមានការវាយប្រហារដោយយានដ្ឋានទ្រង់ទ្រាយធំជាលើកដំបូងទៅលើរដ្ឋធានីអ៊ុយក្រែនមួយនេះ ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។ អគាររដ្ឋបាល ២កន្លែង រងការវាយប្រហារ ប៉ុន្តែប្រព័ន្ធការពារដែនអាកាស បានវាយបកទៅវិញ។ លោក Zelenskiy និយាយថា យានដ្រូន ១៣គ្រឿង ត្រូវបានបាញ់ទម្លាក់៕
