ពាក្យពេចន៍កើតឡើងថ្មីៗជាច្រើន ត្រូវអ្នកជំនាញដាក់បញ្ចូលក្នុងទូរសព្ទដៃសម្រាប់ប្រើប្រាស់

2022/12/16 03:51:48 am        726

ភ្នំពេញ៖ មានពាក្យពេចន៍ថ្មីៗ និងធ្លាប់បានប្រើប្រាស់កន្លងមកជាងបួនម៉ឺនពាក្យ ត្រូវអ្នកជំនាញនៅរាជបណ្ឌិត្យ សភាកម្ពុជារៀបចំដាក់បញ្ចូលក្នុង App របស់ទូរសព្ទ សម្រាប់សាធារណជនទូទៅងាយប្រើប្រាស់។ នេះបើតាមឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បាន លើកឡើងនៅក្នុងបទបង្ហាញ ស្ដីពី សមិទ្ធផល៥ឆ្នាំរបស់វិទ្យាស្ថានភាសាជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្ដមបន្ថែមថា ក្រៅពីការដាក់បញ្ចូលពាក្យពេចន៍នានាជាច្រើនទៅក្នុង App របស់ទូរសព្ទដៃ អ្នកជំ នាញក៏បានរៀបចំវចនានុក្រមភាសាខ្មែរបុរាណតាមរយៈសិលាចារឹកសតវត្សរ៍ទី៩-១៤ ដែលមានជាង២០០០ ទំព័រផងដែរ។

វិទ្យាស្ថានភាសាជាតិ ជាស្ថាប័នមួយចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជា ដែលមានតួនាទីស្រាវជ្រាវចង ក្រងទំនៀមប្រពៃណីខ្មែរ អក្សរសាស្ត្រ អក្សរសិល្ប៍ ភាសាវិទ្យា និងសិលាចារឹកជាដើម។

រាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់តែមួយគត់នៅកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នាកាលសម័យ សង្គមរាស្ត្រនិយម។

ក្រោយការបង្កើតឱ្យមានរួចហើយ ស្ថាប័ននេះ មិនបានដំណើរការសកម្មភាព ស្រាវជ្រាវនោះទេ ដោយសារជាតិប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម។ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ បានរៀបចំបង្កើតឡើងវិញនៅអំឡុងឆ្នាំ១៩៩៩ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង និង ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងព្រះករុណា ព្រះ នរោត្ដម សីហនុ ព្រះបរមរតន កោដ្ឋ ផងដែរ៕​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm