ឃីកប៊ុកស៊ីង៖ គិតត្រឹមពេលនេះកម្ពុជាមានកីឡាករ ៤រូបហើយឡើងទៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ នៅប្រទេសថៃ ខណៈដែលកីឡាករ ៣រូបទៀតនឹងស្វែងរកកៅផ្តាច់ព្រ័ត្របន្ថែមទៀតថ្ងៃទី១៦ ខែធ្នូនេះ។
ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ប្រាប់ពីទីក្រុងបាងកកប្រទេសថៃថា កីឡាករដែលឡើងវគ្គផ្តាច់ព្រ័ត្រមាន ៤រូបក្នុងនោះមានកីឡាករ សុខ រិទ្ធ, បឺត សង្ឃឹម, សៃនី សៃណេត និងកីឡាករ រឿង សោភណ្ឌ។ ចំនែកកីឡាករដែលត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទីនេះគឺកីឡាករ ឃួន ឡាំងកូស៊ីន ប្រកួតជាមួយកីឡាករថៃ ណាក់សាវ៉ាត់ ស៊ីទីឆូក, កីឡាករ ឈឿង ល្វៃ ប្រកួតជាមួយកីឡាករថៃ តុនផូស៊ី ថាណាវ៉ាត់ ខណៈដែលកីឡាករ ប៊ន ពន្លឹក ត្រូវប្រកួតជាមួយកីឡាករហ្វីលីពីន លូប្រ៊ីកា ឃឺដ។ ការប្រកួតជើងឯកអាស៊ីលើប្រភេទកីឡានេះនឹងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូចុងសប្តាហ៍នេះ៕
អត្ថបទ៖ គង់ ហួន