ជម្រើសជាតិ​វ៉ូ​វី​ណា​ម​ទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន ខណៈ​ប្រធាន​សហព័ន្ធ​ជំរុញ​ការ​គាំទ្រ​គ្រប់​ប្រភេទ​កីឡា​

2022/12/16 05:27:51 pm        72

​​វ៉ូ​វី​ណា​ម៖ ក្រុមកីឡា​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា បាន​បន្ដ​ទទួល​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​ទៀតហើយ ដើម្បី​រួមចំណែក​លើកទឹកចិត្ត​ដល់​ការហ្វឹកហាត់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា គ្រា​ដែល​ប្រធាន​សហព័ន្ធ​ឯកឧត្តម អ៊ូ រតនា ចង់​ឲ្យ​វិស័យ​ឯកជនចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រប់​ប្រភេទ​កីឡា ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​ការបញ្ជាក់​នេះ បន្ទាប់ពី​ក្រុមកីឡា​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា បានទទួល​ការឧបត្ថម្ភ​ទឹកដោះគោ​ចំនួន ៤​ដង​ក្នុងមួយ​ខែពី​កសិដ្ឋានគិរី​សួ​គ៍ ។ ឯកឧត្តម អ៊ូ រតនា បានចាត់ទុក​ការឧបត្ថម្ភ​នេះគឺជា​ការរួមចំណែក​មួ​យ​ដ៏​សំខាន់ ទោះបី​តិចក្ដី​ច្រើនក្ដី តែ​ជាការ​ជំរុញ​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ឲ្យ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ពិសេស​កំឡុងពេល​ខិតជិត​មកដល់នៃ​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ តែម្ដង។​

​សូមបញ្ជាក់ថា កីឡា​វ៉ូ​វី​ណា​មគឺជា​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ក្នុង​ប្រជែង​មេដាយ​អន្ដរជាតិ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ សហព័ន្ធ​បានកំណត់​ទិសដៅ​ដណ្ដើម​មេដាយមាស​ជូន​ជាតិ​យ៉ាងតិច ៩​គ្រឿង​ក្នុងនាម​ម្ចាស់ផ្ទះ។ ក្រឡេក​ទៅ​មើល​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមកាលពី​ខែឧសភា ឆ្នាំ​២០២២ កន្លងទៅ កីឡា​វ៉ូ​វី​ណា​មគឺជា​ប្រភេទ​កីឡា​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ១៣​គ្រឿងមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៨​គ្រឿង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        319
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm