បាល់ទាត់៖ កីឡាករវ័យ ១៦ឆ្នាំរបស់ក្លិបប្រេស៊ីល Palmeiras, Endrick បានឈានដល់កិច្ចព្រមព្រៀងផ្លាស់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ផ្លូវការហើយ តែត្រូវរង់ចាំឆ្នាំ២០២៤។ Endrick នឹងក្លាយជាកីឡាកររបស់ Real Madrid ផ្លូវការនៅឆ្នាំ២០២៤ ក្នុងតម្លៃផ្ទេរដល់ទៅ ៧២លានអឺរ៉ូឯណោះនៅពេលគេឈានដល់វ័យ ១៨ឆ្នាំសិន។
Paris Saint Germain និងតោខៀវ Chelsea ត្រូវបានគេដឹងថាកំពុងតាមដានកីឡាករវ័យ ១៦ឆ្នាំរូបនេះដែរ។ ក្លិបអេស្ប៉ាញ Real Madrid បាននិយាយថា ពួកគេចង់បាន Endrick ទុកមុនដូចពេលដែលនាំយក Vinicius Junior កាលពីឆ្នាំ២០០៧ នៅពេលដែល Real Madrid ចំណាយលុយ ៤៥លានអឺរ៉ូទៅកាន់ Flamengo។ ត្រឹមវ័យ ១៦ឆ្នាំ Endrick Felipe ត្រូវបានក្លិប Palmeiras តម្លើងឱ្យមកលេងក្រុមធំនៅឆ្នាំ២០២២ នេះដោយបង្ហាញខ្លួនបាន ៧ប្រកួតរកបាន ២គ្រាប់។ Endrick ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីលអាយុក្រោម ១៧ឆ្នាំលេងបាន ៤ប្រកួតរកបាន ៥គ្រាប់៕
អត្ថបទ៖នាង សុភាវុធ