អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងដៃគូពាក់ព័ន្ធ ប្រជុំបច្ចេកទេស​កំណត់​ការ​គាំពារ​ដល់​ក្រុម​ប្រជាជន​គន្លឹះ

2022/12/16 06:38:48 pm        382

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមនឹងអន្តរក្រសួង ស្ថាប័ន រាជធានី-ខេត្ត និង​អង្គការ​មិនមែន​រដ្ឋាភិបាលព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បាន​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេកទេស​ លើកទី១២ ដើម្បីបានដឹងពីលទ្ធភាពផ្តល់ប័ណ្ណសមធម៌ ឬប័ណ្ណប.ស.ស ដល់ក្រុមប្រជាជនគន្លឹះ​(ក្រុម​អ្នកបម្រើ​ផ្លូវភេទ) និងត្រូវរកតួលេខឲ្យបានច្បាស់លាស់, តាម​រយៈ​ការ​ចូល​រួមផ្ទាល់ និង​តាម​រយៈប្រព័ន្ធអនឡាញ។

ថ្លែង​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី១២ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍បានផ្តល់ជាអនុសាសន៍ថា យើង​ត្រូវ​ខិតខំ​ដោះ​ស្រាយ​យ៉ាង​ណា ដើម្បីឲ្យមានការមកធ្វើតេស្ត​ឈាមឲ្យបានច្រើន ហើយការបង្ការមេរោគអេដស៍ និង​ជំងឺ​អេដស៍ ឲ្យបានទូលំទូលាយឡើង ដើម្បីឲ្យអត្រា នៃការត្រួតពិនិត្យ ឲ្យដឹងថា​ខ្លួន​មាន​មេរោគ​អេដស៍ ឬអត់ ឲ្យឡើងពី៨៤% ទៅ៩៥% ឬទៅ៩៦%។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ក៏អំពាវនាវដល់គ្រប់ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ សហការយ៉ាងជិតស្និទជាមួយកាកបាទក្រហមកម្ពុជា អង្គការ​មិន​មែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និង​សហគមន៍ ដើម្បី​លុបបំបាត់ការចម្លងមេរោគអេដស៍ និង​យក​ជ័យ​ជម្នះ​លើ​មេរោគ​អេដស៍​ឲ្យ​បាន​តាមកាលកំណត់។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១២នេះ ដើម្បីពិនិត្យមើលអោយបានច្បាស់ ពី​លទ្ធភាព​ផ្តល់​ប័ណ្ណ​សមធម៌ ឬប័ណ្ណ ប.ស.ស ដល់ក្រុមប្រជាជនគន្លឹះ ដោយត្រូវ​រក​តួលេខ​អ្នក​បម្រើ​​សេវា​​ផ្លូវភេទឱ្យបានច្បាស់លាស់។ កំណត់តើអ្នកបម្រើសេវាផ្លូវភេទ ប្រភេទណាហៅថា ក្នុង​ប្រព័ន្ធ និងប្រភេទណាហៅថា ក្រៅប្រព័ន្ធ? ចំពោះអ្នកនៅក្រៅប្រព័ន្ធ មានលក្ខណៈវិនិច្ឆ័យអ្វីខ្លះ ដើម្បី​ទទួលបានប័ណ្ណ ប.ស.ស និងនីតិវិធីអ្វីខ្លះ ដើម្បីទទួលបានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ (ID Poor) ដើម្បី​លើកទឹកចិត្តដល់ស្រ្តីបម្រើសេវាផ្លូវភេទ មកធ្វើតេស្តនិង បន្តធ្វើ​ការ​សហការ​ការងារ​ជា​មួយ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បី​ឱ្យ​ទទួលបាននូវការគាំពារសង្គម៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm