UPDATE៖ មនុស្ស​ជាង ​១០​នាក់​ស្លាប់ និង ៥១​នាក់​នៅ​បាត់​ខ្លួន បន្ទាប់ពី​បំណាក់​ដី​នៅ​ម៉ាឡេស៊ី​

2022/12/16 06:46:03 pm        478

​​ម៉ាឡេស៊ី៖ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​របស់​ម៉ាឡេស៊ី​បាន​និយាយ​ថា មនុស្ស​ជាង​ ១០​នាក់​បាន​ស្លាប់ និង​ជាង ​៥០​នាក់​នៅ​បាត់​ខ្លួន បន្ទាប់ពី​បំណាក់​ដី​បាន​វាយប្រហារ​ទីតាំង​បោះ​ជំរំ​ក្បែរ​តំបន់ Genting Highlands ក្នុង​រដ្ឋ Selangor នៅ​ជាយ​រដ្ឋធានី​គូ​ឡា​ឡំ​ពួរនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​កំពុង​បន្ត​។

​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​របស់​ម៉ាឡេស៊ី​បាន​និយាយ​ថា​ មនុស្ស​សរុប​ ៧៩​នាក់​បាន​ជាប់​នៅ​ក្នុង​បំណាក់​ដី​ដែល​បាន​កើតឡើង​នៅ​ទីតាំង​បោះជំរំ។ ទីភ្នាក់ងារសារព័ត៌មាន Bernama បាន​រាយការណ៍​ថា កុមារ​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​។​ នាយក​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​រដ្ឋ Selangor លោក Norazam Khamis បាន​និយាយ​ថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ចាប់ផ្តើម​មកដល់​កន្លែង​កើត​ហេតុ​នៅ​ម៉ោង​ប្រហែល ៣​ទៀបភ្លឺ បន្ទាប់ពី​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​។

លោក​បាន​និយាយ​ថា បេសកកម្ម​ស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​សង្គ្រោះ និង​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​ពិសេសរបស់​ប្រទេស​ម៉ាឡេស៊ី​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Anwar Ibrahim និយាយ​ថា​ លោក​មានការ​តក់ស្លុត​អំពី​ឧប្បត្តិ​ហេតុនេះ​។ លោក​បាន​ស្នើ​ឲ្យ​ប្រតិបត្តិ​ការស្វែងរក​ និង​ជួយសង្គ្រោះ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ​និង​តាម​វិធិ​សាស្ត្រ​ជា​ប្រព័ន្ធធ្វើឡើង​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm