លោក Putin និយាយថា រុស្ស៊ី​នឹង​ប្រឆាំង​ទណ្ឌកម្ម​ដោយ​ការផ្លាស់ប្តូរ​លំហូរ​ពាណិជ្ជ​កម្ម និង​ថាមពល​

2022/12/16 07:25:05 pm        605

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ថ្មីៗ រួមទាំង​ការបង្កើន​ការនាំចេញ​ឧស្ម័ន​យ៉ាងច្រើន​ទៅកាន់​ប្រទេស​ចិន ដើម្បី​ទប់ទល់​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​។

នៅពេលដែល​ការចំណាយ​លើ​អ្វីដែល​ទីក្រុង​មូ​ស្គូ​ចាត់ទុកថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​កំពុងតែ​ប្រមូលយក​មូលនិធិ​សម្រាប់​ផ្នែក​សុខភាព និង​ការសិក្សាអប់រំ លោក​Putin បាន​សន្យា​ទៅកាន់​ប្រជាជន​រុស្ស៊ី​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ស្តីពី​សេដ្ឋកិច្ច​ថា ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​បន្ត​តំឡើង​។ លោក​និយាយថា រុស្ស៊ី​នឹង​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​ដៃគូ​នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន ដើម្បី​ផ្គើន​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​លោកខាងលិច​ ក្នុង​ការដាក់​រុស្ស៊ី​ឲ្យ​នៅឯ​កោ​ផ្នែក​សេដ្ឋកិច្ច​។​ ​លោក​និយាយថា យើង​នឹង​ដក​ការ​រឹតត្បិត​លើ​ផ្នែក​ភស្តុភារ និង​ហិរញ្ញវត្ថុ ហើយ​លោក​បាន​រំលឹក​ឡើង​ថា តាមរយៈ​ការដាក់ទណ្ឌកម្ម បណ្តា​ប្រទេស​លោកខាងលិច​កំពុង​ព្យាយាម​រុញច្រាន​ប្រទេស​រុស្ស៊ី​ ទៅ​ក្រៅ​ការអភិវឌ្ឍន៍ពិភពលោក​។

ការលក់​ថាមពល​រប​ស់​រុស្ស៊ី​ទៅ​ឲ្យ​សហភាព​អឺរ៉ុបបាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ចាប់តាំងពី​ការចាប់ផ្តើមប្រតិបត្តិការ​សឹក​របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សហភាព​អឺរ៉ុប​បាន​កាត់​ការពឹង​ផ្អែកលើ​ទីក្រុង​មូ​ស្គូ និង​បិទ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​នៅក្រោម​សមុទ្រ​បាល់​ទិ​ក​។​ ​លោក Putin និយាយថា សេដ្ឋកិច្ច​របស់​រុស្ស៊ី​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្លាក់ចុះ ២.៥% នៅ​ឆ្នាំ២០២២ ដោយ​ទទួលស្គាល់​ការលំបាក​មួយចំនួន ប៉ុន្តែ​និយាយ​ឡើងវិញ​នូវ​ការធ្លាក់ចុះ​ដូចគ្នា​ ដែលសេដ្ឋកិច្ច​ប្រទេស​លោកខាងលិច​បានទទួល​ឥទ្ធិពល​ក្នុង​ទម្រង់​នៃ​ការកើនឡើង​អតិផរណា​ បណ្តាលមកពី​ការដាក់ទណ្ឌកម្ម​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ដោយ​មិនមាន​ការបញ្ចប់​ចំពោះ​ជម្លោះ​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ទីក្រុង​មូ​ស្គូ​បានបញ្ជាក់​ពី​ផែនការ​ចំណាយ​ជិត​មួយ​ភាគបី​នៃ​ថវិកា​ឆ្នាំក្រោយ​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​ក្នុងប្រទេស ខណៈ​កាត់​ថវិកា​សម្រាប់​សាលារៀន មន្ទីរពេទ្យ និង​ផ្លូវថ្នល់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm