អឺរ៉ុបបានបង្ហាញការយកចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា

2022/12/16 07:37:55 pm        913

ភ្នំពេញ៖ អំឡុងទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា ​និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគី​ជាមួយ​ថ្នាក់ដឹក​នាំប្រទេសមួយចំនួន នៅក្នុងតំបន់អឺរ៉ុប ​ហើយមេដឹកនាំប្រទេសទាំងនោះ បានបង្ហាញពី​ការយក​ចិត្តទុកដាក់ និងកោតសរសើរចំពោះប្រទេសកម្ពុជា ​ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២។

បន្ទាប់ពីការនិវត្តពីអឺរ៉ុបមកដល់មាតុប្រទេសវិញ ​របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ឯកឧត្តម កៅ ​គឹមហួន ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​បាន​បញ្ជាក់ក្រុមអ្នកសារព័ត៌មាន ​នៅ​ឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា​ ដំណើរទស្សនកិច្ច​របស់​សម្ដេចតេជោ ហ៊ុន សែន ​ទៅកាន់អឺរ៉ុប ប៉ុន្មានថ្ងៃមុននេះ ​គឺទទួលបានផ្លែផ្កាជាច្រើន ដែលនឹង​ផ្ដល់​ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ​បានអញ្ជើញដឹកនាំ​គណៈប្រតិភូ ជាន់​ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​និវត្តមកដល់មាតុប្រទេសវិញហើយ​ បន្ទាប់ពីបានចាកចេញ នៅយប់ថ្ងៃ ទី១១ ខែធ្នូនេះ ទៅចូលរួម​និង​ធ្វើជា​សហប្រធាន ​កិច្ចប្រជុំកំពូល​រំលឹក​ខួប​អនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ​ដើម្បីអបអរសាទរខួបលើកទី៤៥ ​នៃ​ទំនាក់ទំនង​ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយឯកឧត្ដម ឆាល មីសែល ​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ​នៅទីក្រុងព្រុចហ្សែល ​ប្រទេសប៊ែលហ្សិក។ ក្រៅពីចូលរួមកិច្ចប្រជុំនេះ​ សម្តេចតេជោ​បានជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ ដឹកនាំ​ប្រទេស​ជាច្រើន​នៅក្នុងតំបន់អឺរ៉ុប ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទស្សនកិច្ច«ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនៅប៉ារីស
2026/10/20 10:50:52 am        1
ស្ថាប័នអយ្យការកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ និងសន្និសីទ​អគ្គ​ព្រះរាជ​អាជ្ញា​/អគ្គរដ្ឋ​អាជ្ញាអាស៊ាន លើកទី១ និងអាស៊ាន-ចិន លើកទី១៦” នៅព្រុយណេ
2026/10/20 09:30:31 am        1
អនុប្រធានទី២ រដ្ឋសភា៖​ ការអភិវឌ្ឍសភាអេឡិចត្រូនិកផ្តល់ផលប្រយោជន៍ខ្ពស់​ ប៉ុន្តែទាមទារការប្រុងប្រយ័ត្ន និងការការពារទិន្នន័យជាចម្បង
2026/10/20 09:27:05 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទស្សនកិច្ច«ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនៅប៉ារីស

2026/10/20 10:50:52 am
​បុគ្គលិករដ្ឋាភិបាលនៅរដ្ឋធានីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានណែនាំឱ្យធ្វើការពីផ្ទះ
2026/10/20 10:29:49 am
​លោក Zelenskyy ថា អ៊ុយក្រែនពុំបានទទួលការព្រមានជាមុនទេ ខណៈរុស្ស៊ីបាញ់ស្រោចមីស៊ីល យ៉ាងសន្ធាប់
2026/10/20 10:26:22 am
​លោក ត្រាំ បង្ហើបពីការជួបប្រជុំរួមគ្នាជាមួយលោក ស៊ី និងលោក ពូទីន នៅខែក្រោយ
2026/10/20 09:40:28 am
​ស្ថាប័នអយ្យការកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ និងសន្និសីទ​អគ្គ​ព្រះរាជ​អាជ្ញា​/អគ្គរដ្ឋ​អាជ្ញាអាស៊ាន លើកទី១ និងអាស៊ាន-ចិន លើកទី១៦” នៅព្រុយណេ
2026/10/20 09:30:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/18 09:07:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm