គ.ជ.ប អះអាងថា ការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ​ជាការគោរពសិទ្ធិរបស់ពលរដ្ឋចំពោះការបោះឆ្នោត

2022/12/16 07:55:33 pm        611

ភ្នំពេញ៖ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងថា ការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជាការគោរព​សិទ្ធិរបស់​ប្រជាពលរដ្ឋ​ចំពោះ​ដំណើរការបោះឆ្នោត។

នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ សុភារិទ្ធ ​អគ្គលេខាធិការរងនៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី សេចក្តីព្រាង​បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត ​នីតិកាលទី៧ ជាមួយ​តំណាង​គណបក្សនយោបាយ សមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល ​នៅទីស្តីការ គ.ជ.ប។

ជាក់ស្តែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ​នាថ្ងៃនេះ ​មានតំណាងគណបក្សនយោបាយបានលើកឡើង ដោយស្នើកំណត់កាលបរិច្ឆេទជាក់លាក់អំពីការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណពី១៥ថ្ងៃ ទៅ​៣០ថ្ងៃ​មុនការបោះឆ្នោត ​ប៉ុន្តែត្រូវបានឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប អះអាង​ថា​ ទាក់ទងនឹងសំណើនេះមិនអាចកែសម្រួលបានឡើយ ដោយសារការផ្តល់ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ត្រូវអនុវត្តរហូត​ដល់មួយ​ថ្ងៃមុន​ការបោះឆ្នោត​ និងឈរលើគោលការណ៍​ការគោរព​សិទ្ធិរបស់​ប្រជាពលរដ្ឋចំពោះអញ្ជើញ​ចូលរួមការបោះឆ្នោត។

ក្រៅពីនោះ​ឯកឧត្តម សោម សូរីដា បញ្ជាក់ថា ​ពាក់ព័ន្ធនឹងការស្នើសុំផ្ទេរសិទ្ធិនៃការផ្តល់ឯកសារ​អត្តសញ្ញាណ​បម្រើ​ឲ្យការបោះឆ្នោតពីអាជ្ញាធរ ​ឃុំ-សង្កាត់ ឲ្យ គ.ជ.បវិញ​ គឺពុំអាចកែសម្រួល​បាន​ឡើយ​ដោយសារការ​គ្រប់គ្រង​អត្តសញ្ញាណរបស់ប្រជាពលរដ្ឋ ​ជាការទទួលខុសត្រូវដោយស្ថាប័ន​ជំនាញ​ដែលមាន​ទិន្នន័យ​លម្អិត​របស់​សាមី​​ខ្លួនតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ​តាមច្បាប់ស្តីពីការបោះឆ្នោត ​ដើម្បីចូលរួមការបោះឆ្នោតបាន ប្រជាពលរដ្ឋតម្រូវ​ឲ្យ​មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតែមួយគត់ ​ប៉ុន្តែក្នុងករណីអត្តសញ្ញាណប័ណ្ណ​របស់បងប្អូន​ប្រជាពលរដ្ឋ​ហួសសុពលភាព បាត់បង់ ឬខូច ប្រជាពលរដ្ឋអាចស្នើសុំឯកសារ​បញ្ជាក់អត្តសញ្ញាណ​ពី​អាជ្ញាធរឃុំ-សង្កាត់ដែលខ្លួនរស់នៅ ដើម្បីទទួលបានឯកសារបញ្ជាក់​អត្តសញ្ញាណ​បម្រើ​ដល់ការបោះឆ្នោត៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm