រុស្ស៊ី៖ យោងតាមមន្ត្រីដែលត្រូវបានលើកបន្តុបដោយទីក្រុងមូស្គូបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកដោយការបាញ់ផ្លោងយ៉ាងខ្លាំងបំផុត នៅភាគខាងកើតប្រទេសអ៊ុយក្រែនដែលបានចូលគ្រប់គ្រងដោយរុស្ស៊ី។
ការវាយប្រហារបានកើតឡើង ខណៈភាគីទាំងសងខាងបានច្រានចោលបទឈប់បាញ់នៅថ្ងៃបុណ្យ Christmas ក្នុងសង្គ្រាមដែលបានអូសបន្លាយជិត ១០ខែ។ អភិបាលក្រុង Donetsk ដែលគាំទ្រដោយរុស្ស៊ីបាននិយាយថា គ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនចំនួន ៤០គ្រាប់ត្រូវបានបាញ់ចេញពីរ៉ុក្កែត Grad កាលពីពេលព្រឹកព្រលឹម។ កងកម្លាំងរុស្ស៊ីក៏បានបន្តការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសនៅតាមខ្សែបន្ទាត់ព្រំដែនភាគខាងកើត។
ការប្រយុទ្ធគ្នានៅតែបន្តផ្ទុះឡើងយ៉ាងខ្លាំងនៅភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែន។ កងទ័ពអ៊ុយក្រែន បាននិយាយថា រុស្ស៊ីកំពុងធ្វើឲ្យកាន់តែជ្រៅក្នុងសង្គ្រាមដ៏យូរ និងនៅតែចង់ដណ្តើមយកប្រទេសទាំងមូល។ វិមានក្រឹមឡាំងដឹងថា វាពុំអាចទៅរួចនោះទេក្នុងការសម្រេចបានជ័យជម្នះក្នុងសង្គ្រាម ដូច្នេះហើយកំពុងស្វែងរកការបង្វែរជម្លោះ ទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដែលអូសបន្លាយពេល សំដៅដល់ភាពហត់នឿយរបស់អ៊ុយក្រែន និងដៃគូ៕
អត្ថបទ៖ ប៊ុនថន