បាល់ទាត់៖ អាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញលោក Szymon Marciniak នឹងដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup រវាងអាហ្សង់ទីន និងបារាំងថ្ងៃអាទិត្យនេះ នេះបើតាមការឱ្យពីសហព័ន្ធបាល់ទាត់ប៉ូឡូញ។

បុរសវ័យ ៤១ឆ្នាំរូបនេះនឹងក្លាយជាអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញទី១ ដែលដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងចាប់ផ្តើមដឹកនាំការប្រកួតនៅ World Cup ដំបូងនៅឆ្នាំ២០១៨ លើទឹកដីរុស្ស៊ីបួនឆ្នាំមុន។ លោក Szymon នឹងមានជំនួយការអាជ្ញាកណ្តាលពីរនាក់ជាជនជាតិប៉ូឡូញដែរគឺលោក Pawel Sokolnicki និង Tomasz Listkiewicz។ ចំណែកការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ អាជ្ញាកណ្តាលដឹកនាំជនជាតិកាតាលោក Abdulrahman Al Jassim រវាងការប្រកួតរបស់ក្រូអាស៊ី និងម៉ារ៉ុកនៅកីឡដ្ឋាន Khalifa International Stadium នៅថ្ងៃសៅរ៍ស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ