បាល់ទាត់៖ កីឡដ្ឋានដែលផ្ទុកទស្សនិកជនបាន ៨០,០០០នាក់ Lusail Stadium នឹងជាកន្លែងសម្រាប់ទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2022 រវាងអាហ្សង់ទីន និងបារាំងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ការប្រកួតនៅថ្ងៃអាទិត្យនេះនឹងជាការប្រកួតទី៥ របស់អាហ្សង់ទីននៅកីឡដ្ឋានមួយនេះ តែបារាំងនឹងជាការប្រកួតលើកដំបូង។ កីឡដ្ឋានមួយនេះជាកន្លែងដែលអារ៉ាប៊ីសាអ៊ូឌីតយកឈ្នះអាហ្សង់ទីន ២-១ មុនពេលដែលអាហ្សង់ទីនយកឈ្នះម៉ិកស៊ិក ហូឡង់ និងក្រូអាស៊ីដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ។ កីឡដ្ឋានមួយនេះត្រូវបានរចនាម៉ូតដោយជនជាតិអង់គ្លេស ដែលធ្វើឡើងសម្រាប់តែការប្រកួត World Cup នេះ។ មានទីតាំងចម្ងាយ ២០គីឡូម៉ែត្រពីប្រជុំជនទីក្រុងដូហា ទទួលការប្រកួតចំនួន ៦ប្រកួតក្នុងពូល។
រូបរាងចានរបស់ពហុកីឡាដ្ឋាន និងការរចនាដ៏ប្រណិត ចំពោះគំនូរតុបតែងដែលមាននៅលើចាននៅទូទាំងពិភពអារ៉ាប់។ ការប្រកួតនៅថ្ងៃអាទិត្យចាប់ផ្តើមនៅម៉ោង ១៨ម៉ោងក្នុងស្រុកត្រូវនឹងម៉ោង ២២ម៉ោងនៅកម្ពុជា៕
អត្ថបទ៖នាង សុភាវុធ