អង្គការ​សហប្រជាជាតិ​សង្ឃឹមលើ​ការ​ទម្លាយ​ភាពទាល់ច្រក​នៃ​ការនាំចេញ​ជី​របស់​រុស្ស៊ី​

2022/12/16 10:18:57 pm        103

​UN៖ មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​មាន​ការ​ទម្លាយ​ភាព​ទាល់ច្រក​ក្នុង​ការចរចា​ ដើម្បី​សម្រួល​ដល់​ការនាំចេញ​ផលិតផល​ជី​របស់​ប្រទេស​រុស្ស៊ី​។

​កិច្ចព្រមព្រៀង​សម្រាប់​ការបន្ត​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ ត្រូវបាន​ព្រម​ព្រៀង​ក្នុង​ខែវិច្ឆិកា ទោះបីជា​រុស្ស៊ី​បាន​ត្អូញត្អែរ​ពី​ការ​ព្រួយបារម្ភ​របស់ខ្លួន ​អំពី​ការនាំចេញ​ផលិត​ផល​ជី​ពុំ​ទាន់​ត្រូវ​បាន​ដោះស្រាយ​ក៏ដោយ​។​ អគ្គលេខាធិការ​នៃ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ លោកស្រី Rebeca Grynspan ដែល​ទទួលបន្ទុក​ផ្នែក​ជី​ក្នុង​កិច្ចព្រមព្រៀង​នេះ​បាន​និយាយថា លោកស្រី​បាន​ផ្តោតលើ​ការ​ជម្នះ​លើ​ឧបសគ្គដែល​នៅ សល់​ចាប់​តាំង​ពី​ការ​បន្ត​ថ្មី​។​ លោកស្រី​និយាយ​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ថា លោកស្រី​មាន​សុទិដ្ឋិនិយម​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា យើង​អាចមាន​ភាព​រីកចម្រើន​ដ៏​សំខាន់​ក្នុងពេល​ឆាប់ៗ​នេះ​។

​អ្នកតំណាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​កាលពី​ពេលមុន​បាន​ពិភាក្សា​គ្នា ដែល​អនុញ្ញាត​ឱ្យ​រុស្ស៊ី​បន្ត​ការ​នាំចេញ​សារធាតុ​អា​ម៉ូ​ញាក់​ប្រើប្រាស់​សម្រាប់​ផលិត​ជី ​ជា​ថ្នូរ​នឹង​ការដោះដូរ​ឈ្លើយសឹក​ដែល​នឹង​ដោះ​លែង​ឈ្លើយសឹក​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ក្នុង​ចំនួន​ដ៏​ច្រើន​។​ ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កិច្ចព្រមព្រៀង​ដោះដូរ​ឈ្លើយសឹក​សង្គ្រាម​ដ៏​សំខាន់​ គឺជា​លទ្ធភាព​អាច​កើតមានឡើង​បាន​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm