មជ្ឈមណ្ឌលបន្សាបគ្រឿងញៀននៅខេត្តបាត់ដំបង គ្រោងបើកដំណើរឆាប់ៗខាងមុខនេះ

2022/12/16 10:23:37 pm        668

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ​ បាន​អញ្ជើញ​ចុះពិនិត្យនិងវាយតម្លៃ​អំពី​វឌ្ឍនភាព​នៃការសាងសង់​មជ្ឈមណ្ឌល​បន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀន​គ្រឿងញៀន កែ ស៊ីនួន មានទីតាំងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ បានចាត់ទុកការបង្កើតមជ្ឈមណ្ឌលនេះឡើង​ គឺជាការវិនិយោគមួយដ៏ធំ ដើម្បីជួយ​ដល់សង្គមជាតិ ខណៈមជ្ឈមណ្ឌលនេះ​គ្រោង​នឹងធ្វើការសម្ពោធបើក​ឱ្យដំណើរការ​ជាផ្លូវការ​ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម បានបន្តថា សម្តេចក្រឡាហោម ស ខេង តែងតែសួរនាំអំពីវឌ្ឍនភាពនៃដំណើរការ​សាងសង់​មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទាអ្នកញៀនគ្រឿងញៀន​ដែលនេះ​គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសម្តេចលើមជ្ឈមណ្ឌលនេះ​ ដើម្បីជួយដល់​ជនរង​គ្រោះដោយសារគ្រឿងញៀន ​និងបានស្តារនីតិសម្បទាពួកគាត់ឡើងវិញ។

លោកវេជ្ជបណ្ឌិត កែ ស៊ីនួន នាយកមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតីសម្បទា ​អ្នកញៀន​គ្រឿងញៀន កែ ស៊ីនួន បានបញ្ជាក់ថា ​មជ្ឈមណ្ឌលនេះ ​បានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១៥ ហិកតា​ដោយចំណាយពេលសាងសង់រយៈពេល៦ខែ​ និងសម្រេចលទ្ធផលជិត១០០% ។

លោក ​បានបន្តថា រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានសាងសង់រួចរាល់នូវអគាការិយាល័យ​រដ្ឋបាល ​អគារបន្សាប ​អគារអប់រំផ្លូវចិត្ត អគារអាហារដ្ឋាន ​អគារស្នាក់នៅរួមចំនួន២អគារ អគារស្នាក់​នៅដាច់ដោយឡែកចំនួន១អគារ ​និងមានគ្រែចំនួន៤០០ ​ហើយមាន​គម្រោង​នឹងធ្វើការពង្រីក​អគារ​បន្ថែមទៀត ក្នុងករណីជនរងគ្រោះដោយសារគ្រឿងញៀន​មានការកើនឡើង ។

លោកវេជ្ជបណ្ឌិត បានបន្តថា ដោយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាននានា ក៏ដូចជារដ្ឋបាល​ខេត្ត​បាត់ដំបង​ និងអង្គភាពពាក់ព័ន្ធ ពិសេសសម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ​ចុះមូលដ្ឋានខេត្តបាត់ដំបង បាន​លើក​ទឹកចិត្ត​និង​គាំទ្រ​ឱ្យ​រៀបចំ​មជ្ឈមណ្ឌលនេះ ​ឱ្យក្លាយជា​មជ្ឈមណ្ឌល​ស្តង់ដារ​គំរូមួយរបស់​ខេត្តបាត់ដំបង​ និងទូទាំងប្រទេសកម្ពុជា ​មានប្រសិទ្ធភាពខ្ពស់ក្នុងការអប់រំ ​គ្រប់គ្រងបន្សាប និង​ស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀន ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បើអាណាព្យាបាល ​ឬក្រុមគ្រួសារ ​មានកូនចៅ សាច់ញាតិ ដែល​បានប្រើប្រាស់គ្រឿងញៀន ​អាច​យកគាត់​មកផ្ញើរនៅ​មជ្ឈមណ្ឌល ដើម្បី​ទទួល​បានការអប់រំ​ផ្នែកផ្លូវ​ចិត្ត ​បន្សាប​ព្យាបាល​ អប់រំបំណិនជីវិត ​រៀនជំនាញវិជ្ជាជីវៈផ្សេងៗដូចជា ​ជាងរថយន្ត ជាងតុ ទូ ជាង​ម៉ាស៊ីនត្រជាក់ ជាងភ្លើង ទូរស័ព្ទ កាត់សក់ ផ្នែក​កសិកម្ម កុំព្យូទ័រ ​និងភាសាអង់គ្លេសជាដើម៕អត្ថបទ៖ នឿត សុភ័ក្ត្រ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm