ក្រសួងវប្បធម៌ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ដោយមានភាពយន្តខ្នាតខ្លី ចំនួន៣៥ចំណងជើង ចូលរួមប្រកួតប្រជែង

2022/12/17 03:13:06 am        670

ភ្នំពេញ ៖ នាយកដា្ឋនសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ដោយមានភាពយន្តខ្នាតខ្លី ចំនួន៣៥ចំណងជើង ចូលរួមប្រកួតប្រជែង។

​លោក ប៉ុក បូរក្យ ប្រធាននាយកដា្ឋនសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ឲ្យដឹងថា ឆ្នាំនេះ គឺជាឆ្នាំទី៣ ដែល នាយកដ្ឋាន​សិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហោស្រព នេះឡើង ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង» ក្រោយពេលដែលមហោស្រព ជាតិភាពយន្តខ្នាតខ្​លីបានខកខាន​រយៈ​ពេល០២ឆ្នាំ​ដោយវិបត្តិជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះមហោស្រពភាពយន្តខ្នាតខ្លី គឺជាយន្តការចាំបាច់បំផុតក្នុង​ការជំរុញលើក​ទឹកចិត្តដល់យុវជន ដើម្បីបញ្ចេញនូវគំនិត ចែករំលែកនូវ ព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយនេះ​គឺជាជំហានដំបូងដែលនាំពួកគេឲ្យក្លាយជាផលិតករភាពយន្ត។ ដូចនេះ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាដែលរៀបចំនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការផ្ដល់ឪកាសឲ្យយុវជន យុវនារី ដើម្បីបញ្ចេញទេពកោសល្យ សមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន ដើម្បីយកមកចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិ។

លោក បានបន្តថា ក្នុងឆ្នាំ២០២២នេះ ដោយមានការអនុញ្ញាតជាគោលការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានក៏​បានធ្វើការបើកវគ្គបណ្តុះបណ្តាលខ្លីលើជំនាញមូលដ្ឋាននៃការ សរសេរអត្ថបទ និពន្ធភាពយន្ត ជំនាញដឹកនាំរឿង និងជំនាញ​ថតភាពយន្តផងដែរ។ ដោយចាប់ផ្តើមអនុវត្តតាំងពីខែ កញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមកិច្ចសហការ និងដឹកនាំការ​បណ្តុះបណ្តាលដោយលោក Deependra Goachan។ ជាពិសេសមហោស្រពនាឆ្នាំនេះ ដែលមានពាក្យស្លោក ភាពយន្តខ្នាតខ្លី គឺជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង បានកំណត់ខ្លឹមសារគោលក្នុងការជ្រើសរើស ស្នាដៃភាពយន្តខ្នាតខ្លីសម្រាប់ចូលរួម​ប្រកួត​ប្រជែង​ចំនួន០២គឺ វប្បធម៌ និងការអភិវឌ្ឍសង្គម និងភាពច្នៃប្រឌិត និងការបង្កើតថ្មី។ ទន្ទឹមនឹងនោះក្រោយពីបានប្រកាសជូនដំណឹងស្ដីពីការរៀបចំមហោស្រពរួចមក គណៈកម្មការរៀបចំ​មហោស្រពបានទទួល​ស្នាដៃភាព​យន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន៣៥ស្នាដៃ ដែលចំនួននេះមានបរិមាណប្រហាក់ប្រហែលគ្នា បើប្រៀបធៀបនឹងចំនួន​ស្នាដៃ​ភាពយន្តដែលបានចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី២ ឆ្នាំ២០១៨ តួរលេខនេះ បានបញ្ជាក់ឲ្យឃើញថា បើទោះបីជា ស្ថិតក្នុងស្ថានភាពរងឥទ្ធិពលអវិជ្ជមានពីវិបត្តិជំងឺកូវីដ-១៩ ក៏យុវជនរបស់យើងនៅតែមានចំណាប់អារម្មណ៍ ស្រឡាញ់ និងបន្តខិតខំផលិតស្នាដៃភាពយន្តរៀងៗខ្លួន។

 ជាមួយគ្នានោះដែរឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យ ក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់ នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាព​ទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិយើង៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
2026/10/27 08:06:09 pm        1
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
2026/10/27 08:00:23 pm        1
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
2026/10/27 07:55:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ

2026/10/27 08:06:09 pm
​កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
2026/10/27 08:00:23 pm
​សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
2026/10/27 07:55:44 pm
​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
2026/10/27 07:11:14 pm
​អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
2026/10/27 07:10:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/26 08:25:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/27 06:34:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/24 02:52:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm