ថ្នាល​កីឡា​វាយ​សី​កម្ពុជា​ម្នាក់​សំងំ​ហ្វឹកហាត់​នៅ​ថៃ​ត្រៀម​ស៊ី​ហ្គេម

2021/04/27 02:59:58 am        43

​​​វាយ​សី​៖ កីឡាករ​ថ្នាលនៃ​ក្រុម​ជម្រើស​ថ្នាល​កីឡា​វាយ​សី​កម្ពុជា​ម្នាក់ គឺ​កីឡាករ សុខ រីករាយ បាន​នឹង​កំពុង​សំងំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។

​ឯកឧត្ដម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​បង្ហើប​ថា មក​ទល់​ពេល​នេះ សុខ រីករាយ បាន​ហ្វឹកហាត់​នៅ​ថៃ​រយៈពេល ៣​ឆ្នាំ​ហើយ។ រីឯ​សមត្ថភាព​គួរ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ តែ​បើ​ធៀប​នឹង​យុវជន​ថ្នាលដែល​ប្រមូលផ្ដុំ​ក្នុងស្រុក ក៏​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ដែរ។ ដូច្នេះ​ពួកគេនឹង​ក្លាយ​ជា​ធនធាន​បន្ដ​វេន​ដ៏​សំខាន់ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ពេល​ខាង​មុខ។​ ​គួរ​ដឹង​ថា កីឡាករ សុខ រីករាយ បាន​ចាប់ផ្ដើម​លេង​កីឡា​វាយ​សី​តាំង​ក្មេង អំឡុង​ពេល​ទៅ​រស់នៅ​ជាមួយ​ឪពុក​-​ម្តាយ​ដែល​ធ្វើការ​នៅ​ថៃ។ ដោយសារ​មើល​ឃើញ​ពី​ទេពកោសល្យ និង​សមត្ថភាព​ដ៏​ល្អ​របស់​គេ សហព័ន្ធ​ក៏​ជ្រើសរើស​រូបគេ​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ថ្នាល ហើយ​បាន​បញ្ជូន​ទៅ​ហ្វឹក​ហាត់​នៅ​ថៃ​វិញ​កាលពី​ឆ្នាំ​២០១៧។ ជាមួយគ្នា​នោះ សុខ រីករាយ ក៏បាន​ចូលរួម​ប្រកួត និង​ដណ្ដើម​ពានរង្វាន់​ជា​ច្រើន​នៅ​ថៃ​ផង​ដែរ៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am