លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU

2022/12/17 05:33:37 pm        487

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះលោកបណ្ឌិត ហ៊ុន ម៉ាណែត ​បានអញ្ជើញ​ជា​អធិបតីក្នុងពិធីអបអរសាទរខួប២០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU។

ក្នុងឱកាសនោះ​លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែងរបស់គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ ដែលបានជួយឱ្យសាកល​វិទ្យាល័យ​មានការអភិវឌ្ឍរីកចម្រើនរហូតពង្រីកសាខាទៅតាមបណ្តាខេត្តដូចបច្ចុប្បន្ន ព្រម​ជាមួយនឹងការប្រកាន់ខ្ជាប់ ​និងអនុលោមតាមនិយាមកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ។ លោកបណ្ឌិត បានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងទាំងមូល សាកល​វិទ្យាល័យ បានពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនក្នុងបេសកកម្មនៃការ​បណ្តុះបណ្តាលប្រកប​ដោយ​គុណភាព និងកិត្យានុភាព ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងទិសដៅឆ្លើយតបទៅ​នឹងតម្រូវការ ​និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចក្នុងយុគសម័យនៃបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី ៤ និង​ឌីជីថល​រូបនីយកម្ម ក្រោមកិច្ចសហការជាមួយស្ថាប័ន, អង្គភាព និងដៃគូក្នុងរាជរដ្ឋាភិបាល, វិស័យឯកជន និងក្រៅប្រទេស ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការរឭកនឹកឃើញ និងឧទ្ទិសកុសលផលបុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តមសាស្ត្រាចារ្យ អ៊ួន សាបូ ដែលជាអតីតសាកលវិទ្យាធិការទី១ នៃ​សាកលវិទ្យាល័យអន្តរជាតិ ដែលលោកតែងមានទស្សនៈវែងឆ្ងាយក្នុងការលើកស្ទួយវិស័យអប់រំ តាមរយៈការ​ផ្តួចផ្តើម​កសាង​មូលដ្ឋាន​នៃសមិទ្ធផលទាំងនេះ ឱ្យបានរីកចម្រើនលូតលាស់សម្រាប់​បណ្តុះ​ពុទ្ធិ​ដល់កូនខ្មែរជំនាន់ក្រោយៗ ។

លោកបណ្ឌិត មានប្រសាសន៍ទៀតថា សមិទ្ធផលគួរជាទីមោទនៈ ទាំងអស់នេះ បាន​ស្តែងឱ្យ​ឃើញ​អំពីតួនាទីមិនអាចអាចខ្វះបាននៃ ​វិស័យឯកជន នៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើត​ធនធាន​មនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ, រាជរដ្ឋាភិបាល ក៏បាន និង កំពុងយក​ចិត្តទុកដាក់លើផ្នែកមួយទៀត ​គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ​ព្រោះថា ប្រទេសជាតិ​មួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព ​និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែ​ប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូណ៌។ ​សុខភាព​ល្អ​បរិបូណ៌​នេះ គឺជា​ទ្រព្យធនដ៏មានតម្លៃមហាសាល ​និងជាកត្តាចាំបាច់មិន​អាចខ្វះបាន នៅក្នុងកិច្ចដំណើរការ​នៃការ​អភិវឌ្ឍជាតិ។

ចុងបញ្ចប់លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមធ្វើការលើកទឹកចិត្តបន្ថែមទៀតដល់ថ្នាក់ដឹកនាំ​សាកល​វិទ្យាល័យ​អន្តរជាតិគ្រប់កម្រិត ​និងគ្រប់ផ្នែក បន្តយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សារបស់​ខ្លួន​ឱ្យ​ស្របតាមស្តង់ដារ​កម្មវិធីសិក្សាជាតិ ​និងអន្តរជាតិ ​ទាំងក្នុងវិស័យសុខាភិបាល និង​ក្រៅវិស័យ​សុខាភិបាល ​ដែលសាកលវិទ្យាល័យអន្តរជាតិ កំពុងអនុវត្តនៅតាមសាខារបស់​សាកល​វិទ្យាល័យ​ដែលមានស្រាប់ ​មិនថា​នៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm