កម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី២០២២

2022/12/19 01:15:40 am        815

បាងកក៖ អត្តពលិកប្រដាល់ឃីកបុកស៊ីងកម្ពុជា បានបញ្ចប់បេសកកម្មប្រកួតប្រដាល់ឃីកបុកស៊ីងអាស៊ី ២០២២ ហើយនៅថ្ងៃទី១៨ ខែធ្នូនេះ ដោយដណ្តើមបានមេដាយ ១២គ្រឿង ក្នុងនោះ មាស ០២គ្រឿង ប្រាក់ ០៥គ្រឿង និងសំរឹទ្ធ ០៥គ្រឿង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំតំបន់អាស៊ីនេះ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។

កីឡាករ ឃួន ឡាំងកូស៊ីន ក្លាយជាកីឡាករទី២របស់កម្ពុជា ដែលដណ្តើមបានមេដាយមាសជូនជាតិពីការប្រកួតជើងឯកអាស៊ី ២០២២ ថ្ងៃទី១៨ ខៃធ្នូនេះ ក្រោយយកឈ្នះកីឡាករប្រទេសកាហ្សាក់ស្ថាន Duisenov Dulat ដោយពិន្ទុ ក្នុងវិញ្ញាសា Low Kick ប្រភេទទំងន់-៥៧គីឡូក្រាម។

ចំណែកមេដាយមាសទី១របស់កម្ពុជា ធ្វើបានសម្រេចដោយកីឡាករ សុខ រិទ្ធ កាលពីថ្ងៃទី១៧ ខែធ្នូ ក្រោយយកឈ្នះកីឡាករ Muboev Sherali មកពីប្រទេសអ៊ូសបេគីស្ថាន ដោយពិន្ទុ។

ចំណែកមេដាយប្រាក់ ០៥គ្រឿង ធ្វើបានដោយកីឡាករ ឈឿង ល្វៃ ទិត សោភ័ណ្ឌ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ប៊ន ពន្លឹក និងកីឡាករ សៃនី សៃណេត។ ដោយឡែកកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយសំរឹទ្ធមាន កីឡាការិនី លី លីសាន កីឡាករ វន គឹមចេង សាន រ៉ាគីម ម៉េត បូរិន្ទ និងកីឡាករ ភ័ណ្ឌ ចន្ធី (ហៅកូនខ្លា)។

សូមជម្រាបជូនថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានបញ្ជួនកីឡាការិនី ០៣រូប កីឡាករ ១៤រូប រួមជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងក្រុមគ្រូពេទ្យ១១នាក់ ដែលដឹកនាំដោយឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ ចូលរួមប្រកួតប្រដាល់ឃីកបុកស៊ីងជើងឯកអាស៊ី ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមាន១៨ប្រទេសក្នុងទ្វីបអាស៊ីចូលរួម៕



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm