អា​ហ្ស​ង់​ទីន​គ្រង​ជើងឯក​ពិភពលោក​លើក​ទី​៣ និង​ជា​លើកដំបូង​សម្រាប់ Messi

2022/12/19 06:11:42 pm        59

​បាល់ទាត់៖ ​ក្រុមជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ទីបំផុត​បានក្លាយ​ជា​ជើងឯក​ពិភពលោក FIFA World Cup 2022 នៅ​កាតា​បន្ទាប់ពី​យកឈ្នះ​ក្រុម​ការពារ​ជើងឯក​បារាំង​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។

​​អាច​និយាយបានថា ជាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក តាមរយៈ​ការ ប្រយុទ្ធ​ដោយ​ពី​ក្រុម​ទាំងពីរ និង​ជាពិសេស​ដោយ​តារាបាល់ទាត់​កំពូល​របស់ PSG ទាំងពីរ​នាក់ Lionel Messi និង Kylian Mbappe​។ ​​ចាប់ផ្តើម​ដំបូង​អា​ហ្ស​ង់​ទីន​ជា​ក្រុម​មានប្រៀប និង​រកបាន​គ្រាប់​នាំមុខ​មុន​ពីរ​គ្រាប់​ដោយ Lionel Messi និង Angel Di Maria​។ ​​ក្រុម​បារាំង​ហាក់​បាត់បង់​ម្ចាស់ការ​នៅក្នុង​វគ្គ​ទី១ នេះ​មុន​ពេលដែល​ប្រព័ន្ធ​លេង​ត្រូវបាន​កែប្រែ​វិញ​នៅ​វគ្គ​ទី២ តាមរយៈ​ការផ្លាស់ប្តូរ​កីឡាករ​ពីរ​នាក់​ចូល​នៅ​ចុង​វគ្គ​ទី១ រួមមាន Marcus Thuram និង Randal Kolo Muani​។ ​​អា​ហ្ស​ង់​ទីន​នៅ​ខ្វះ​តែ ១០នាទី​ទៀត​នឹង​ក្លាយជា​ជើងឯក​ទៅហើយ​តែ​មិត្ត​រួម​ក្រុម Messi នៅ PSG, Kylian Mbappe រកបាន​ពីរ​គ្រាប់​ក្នុង​រយៈពេល ៣នាទី​ដោយ​បាល់ ១១ម៉ែត្រ​មួយគ្រា​ប់ និង​ការ​ស៊ុត​កាប់​ចាន​ដ៏​អស្ចារ្យ​នាំឱ្យ​ក្រុមទាំងពីរ​បន្តដំណើរ​ទៅ​ម៉ោង​បន្ថែម​កាត់សេចក្តី​។ ​​ប្រយុទ្ធ​មិន​ឈប់​ឡើយ Lionel Messi ក៏​ស៊ុត​គ្រាប់​នាំមុខ​សាជាថ្មី​ឱ្យ​អា​ហ្ស​ង់​ទីន​នៅ​នាទី​ទី១០៨ តែ​ជាថ្មី​ម្តងទៀត Mbappe ក៏​ស៊ុត​តាម​ស្មើ​វិញ​ដោយ​បាល់ ១១ម៉ែត្រ និង​ជា​គ្រាប់​ទី៣ របស់ខ្លួនក្លាយជា​កីឡាករ​ដំបូង​រកបាន Hat-Trick នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រាប់​ពី​ឆ្នាំ១៩៦៦​។

​​បី​គ្រាប់​ម្នាក់ឯង​ជួយសង្គ្រោះ​បារាំង​បាន​ទៅ​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី Mbappe ក៏​ជា​អ្នក​ស៊ុត ១១ម៉ែត្រ​មុនគេ​បានសម្រេច​ទៀត​តែ​មិត្ត​រួម​ក្រុម​ពីរ​នាក់​រួមមាន Kingsley Coman និង Aurelian Tchouameni ស៊ុត​មិនបាន​សំរេច​ដោយ​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី Aston Villa, Emiliano Martinez មួយ​គ្រាប់ និង​ខុស​ទីមួយ​គ្រាប់ មុនពេល​ដែល Gonzalo Montiel ជា​អ្នក​ស៊ុត​គ្រាប់​ចុងក្រោយ​ឱ្យ​អា​ហ្ស​ង់​ទីន​យកឈ្នះ​បារាំង ៤-២ ដោយ​បាល់ ១១ម៉ែត្រ​។​ ​​ការប្រកួត​បញ្ចប់​ទៅដោយ Lionel Messi ទីបំផុត​បានសម្រេច​គោលបំណង​ឈ្នះ​ជើងឯក World Cup របស់ខ្លួន​ដែល​ចាត់ទុកជា​ការបង្ហាញ​​ខ្លួន​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​។ ​​រំលឹក​ដែរ​ថា នេះ​ជា​ជើងឯក​លើក​ទី៣ ក្នុងចំណោម​ការឈាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៦លើក​សម្រាប់​អា​ហ្ស​ង់​ទីន​ តែ​ជា​លើកដំបូង​រាប់​ពី​ការ​ឈ្នះ​ពីរលើក​ចុងក្រោយ​នៅ​ឆ្នាំ១៩៧៨ និង ១៩៨៦៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm