ក្រុមមន្ត្រី​អាមេរិក​ព្យាយាម​ឃាត់​អ៊ុយ​ក្រែ​ន​មិន​ឲ្យ​តាម​សម្លាប់​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​រុស្ស៊ី​នៅ​សមរភូមិ​មុខ​

2022/12/19 06:19:45 pm        531

​អាមេរិក៖ យោងតាម​ការស៊ើបអង្កេត​ដែល​បាន​បញ្ចេញ​ កាលពី​ចុង​សប្ដាហ៍​នេះដោយសារ​ព័ត៌មាន New York Times សហរដ្ឋអាមេរិក​បាន​ព្យាយាម​ហាមឃាត់​អ៊ុយ​ក្រែ​ន មិន​ឲ្យ​សម្លាប់​មន្ត្រី​យោធា​កំពូល​មួយ​រូប​របស់​រុស្ស៊ី នៅ​ពេល​ចាប់ផ្ដើម​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

​យោង​តាម​សារព័ត៌មាន The Times កាលពី​ខែមេសា ឧត្ដមសេនីយ៍​រុស្ស៊ី​លោក Valery Gerasimov បាន​គ្រោង​ធ្វើដំណើរ​​ទៅកាន់​សមរភូមិ​ជួរមុខ​នានា​របស់​រុស្ស៊ី។​ ក្រុម​មន្ត្រី​អាមេរិក​បាន​ដឹង​ពី​ផែនការ​របស់​លោក Gerasimov ប៉ុន្តែ​បានសម្រេច​ចិត្ត​លាក់​ព័ត៌មាន​មិន​ឲ្យ​អ៊ុយ​ក្រែ​ន​ដឹង​។ សារព័ត៌មាន New York Times បាន​រាយការណ៍​ថា ខណៈ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្ដើម​កាល​ពីដើម​ឆ្នាំ​២០២២ ក្រុម​មន្ត្រី​អាមេរិក​បាន​ចាប់ផ្ដើម​ដឹង​ថា ​ពួកគេ​បាន​មើលស្រាល​ខ្លាំង​ពេក​លើ​កម្លាំង​របស់​យោធា​រុស្ស៊ី​។

​យោងតាម​សារព័ត៌មាន The Times កងទ័ព​រុស្ស៊ី​ត្រូវបាន​ផ្ដល់​គ្រឿង​សព្វាវុធ​អន់ៗ​។ ទាហាន​ម្នា​ក់បាន​ត្អូញត្អែរ​ពី​ការប្រើ​មួកសុវត្ថិភាព​តាំងពី​ទសវត្សរ៍​ឆ្នាំ1940 ទាហាន​ម្នាក់ទៀត​បាន​សួរ​គេ​ពី​របៀប​ប្តូរ​កាំភ្លើង​របស់ខ្លួន​ ទៅជា​ស្វ័យប្រវត្តិ​ទាំង​ស្រុង​មុនពេល​រត់​ចូល​សមរភូមិ ហើយ​អ្នកខ្លះ​ត្រូវបាន​គេ​ប្រាប់ថា ​ពួកគេ​នឹង​មិនឃើញ​ការប្រយុទ្ធ​គ្នា​ទេ នៅពេលដែល​ពួកគេ​ត្រូវបាន​កែ​ណ្ឌ​ចូលក្នុង​យោធា​រុស្ស៊ីនោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm