ជំនាញការ​កីឡា​លើក​ទម្ងន់​អន្ដរជាតិ​ស្វាគមន៍​ស្រាយ​ចម្ងល់ និង​ការចែករំលែក​ចំណេះដឹង​ដល់​គ្រូ​កម្ពុជា​

2022/12/19 06:57:46 pm        31

​លើក​ទម្ងន់​៖ លោក​ Aveenash Pandoo ​អ្នកជំនាញ​អន្ដរជាតិមកពី​សហព័ន្ធ​កីឡា​លើក​ទម្ងន់​ពិភពលោក បានបង្ហាញ​សេចក្ដីសោមនស្ស​រីករាយក្នុងការ​ស្រាយ​ចម្ងល់ ក៏ដូចជា​ការចែករំលែក​ចំណេះដឹង​ដល់​គ្រូបង្វឹក​កម្ពុជា រាល់ពេល​មាន​ចម្ងល់​ផ្សេងៗ។​

​ការបើក​ភ្លើង​ខៀវ​ពី​ជំនាញការ​អន្ដរជាតិ​នេះ ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​ថ្នាក់ជាតិ ក្រោម​គម្រោង​សាមគ្គី​អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បានបញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៥​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​សិក្ខាកាម ២៧​នាក់​ចូលរួមនៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​បុរស​ជនជាតិ​ម៉ូ​រី​សរូប​នេះបាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជាខ្លាំង ដែល​បានមក​ធ្វើការ ក៏ដូចជា​ចែករំលែក​ចំណេះដឹង​ដល់​សិក្ខាកាម ដែលជា​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​របស់​កម្ពុជា ហើយ​លោក​សង្ឃឹមថា ការណ៍​នេះគឺជា​ការរួមចំណែក​មួ​យ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​លើក​ទម្ងន់​កម្ពុជា។ ប៉ុន្ដែ​លោក​ថា បើ​សិក្ខាកាម​ចូលរួម​វគ្គ​នេះនៅមាន​ចម្ងល់​នានា លោក​រីករាយ​ក្នុងការ​ឆ្លើយតប និង​ចែករំលែក​នូវ​ចំណេះដឹង​ថ្មីៗ ទោះ​តាមរយៈ​អន​ឡាញ​ក៏ដោយ។​

​ឆ្លៀតឱកាស​នោះដែរ លោក សំ សុខ​យី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ជំរុញ​សិក្ខាកាម​ជា​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​ទាំងអស់ ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកជំនាញ​អន្ដរជាតិ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ ក៏ដូចជា​ស្វែងយល់​បន្ថែម​ពី​ចំណុច​ខ្វះខាត។ ហេតុនេះសហព័ន្ធ​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាមដែល​នៅមាន​ចម្ងល់ ឬ​មិនទាន់​ច្បាស់​នូវ​ចំណុច​ណាគឺអាច​សួរនាំ​បន្ថែម​ផ្ទាល់​ទៅ​លោក​ Aveenash Pandoo ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ចំណេះដឹង​បន្ថែមឆ្ពោះទៅរក​កម្រិត​ខ្ពស់ សម្រាប់​ការងារ​បណ្ដុះបណ្ដាល​កាន់​តែមាន​ប្រសិទ្ធភាព ពិសេស​ការរួមចំណែក​ផលិត​ធនធាន​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខនៅ​កម្ពុជា។​

​ជាមួយគ្នា​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​ NOCC ​បាន​សម្ដែង​ការ​សាទរចំពោះ​ការបញ្ចប់​វគ្គ​សាមគ្គី​អូឡាំពិក ស្ដីពី​ការបណ្ដុះបណ្ដាល​គ្រូបង្វឹក​កីឡា​លើក​ទម្ងន់​ដោយ​ជោគជ័យ។ លោក​សង្ឃឹមថា បន្ទាប់ពី​ចប់​វគ្គ​នេះ សិក្ខាកាម​ជា​គ្រូបង្វឹក​ទាំងអស់នឹង​នាំយក​ចំណេះដឹង​ទៅប្រើ​ប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​កីឡាករ​-​កីឡាការិនី ក៏ដូចជា​វិស័យ​កីឡា​លើក​ទម្ងន់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        270
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        330

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm