ដាក់តាំងរូបសំណាកមេទ័ពពីសម័យអង្គរចំនួន១២រូប នៅព្រះរាជដំណាក់ ក្រុងសៀមរាប

2022/12/19 07:07:29 pm        887

សៀមរាប៖ រូបសំណាកមេទ័ពពីសម័យអង្គរចំនួន១២រូប ត្រូវបានដាក់តាំងជានិមិត្ដរូប​នៅក្នុងសួនព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្ហាញដល់កូនខ្មែរជំនាន់ក្រោយ ឱ្យស្គាល់​ពី​មន្ដ្រីរាជការដែលខ្លាំងពូកែនាសម័យបុរាណ។

រូបចម្លាក់ចំនួន១២រូបនេះ ធ្វើពីលោហស្ពាន់សុទ្ធ មានកំពស់ជាង២ម៉ែត្រ​ រចនា​សំលៀកបំពាក់ និង​តុបតែងទៅតាមសម័យកាលនីមួយៗ។

លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ​មានប្រសាសន៍ថា រូបចម្លាក់មេទ័ព​ចំនួន​១២រូបនេះ ដែលតំណាងឱ្យនគរទាំង១២ ​នៅសម័យបាពួន សម័យអង្គរ ​និងសម័យបាយ័ន ។ការសាងសង់រូបដាក់តាំងក្នុងសួនព្រះរាជជំណាក់នេះ ​បន្ទាប់ពីក្រសួងព្រះបរមរាជវាំង ក៏​ដូចជា​ជំនាញ​ប្រវត្ដិសាស្ដ្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែកបុរាណវិទ្យា ​និងផ្នែកអក្សសាស្ដ្រ បាន​សិក្សាស្រាវជ្រាវនៅសិលាចារិកតាមប្រាសាទបុរាណ ​ដូចជា​នៅប្រាសាទ​បន្ទាយឆ្មា ប្រាសាទ​អង្គរវត្ដ ប្រាសាទបាពួន ប្រាសាទ​បាយ័ន​ ទើបសម្រេចជ្រើសរើយកមេទ័ពខ្លាំងចំនួន១២រូប ក្នុង​ចំណោមមេទ័ពជាង៣០រូប ​ដែលពួកគាត់បានកើតនិងបំរើរាជការនៅសម័យនោះយ៉ាងអង់​អាច​ខ្លាហាន ។

លោជំទាវ បានបន្ដថា ការរចនារូបចម្លាក់មេទ័ពពីសម័យមុន តម្រូវត្រូវតាមរូបរាង ​សំលៀកបំពាក់ សព្វាវុធ ​ម៉ូដសក់​ទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។​ រូបសំណាកទាំង១២ ត្រូវបានសាងសង់​ឡើងអំពីលោហៈស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណៈ និងទ្រង់ទ្រាយពេញលេញ និងមានទម្ងន់ពី២០០ ទៅ៣០០គីឡូ ទៅតាមរូបរាងជាលក្ខណៈខ្មែរបុរាណសុទ្ធសាធ។ ថ្វីត្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ​ប៉ុន្តែស្នាដៃដែលលេចឡើងនេះ​ ត្រូវបានរក្សា និង​អនុលោមយោងទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយ​ពីប្រវត្តិសាស្ត្រ​នោះ​ឡើយ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ​ការកសាងរូបសំណាកមេទ័ពទាំងនេះ ថ្វាយព្រះករុណា ព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ដែល​ជា​ស្នាដៃកូនខ្មែរបច្ចុប្បន្ន ​ដើម្បីទុកជូនកូនខ្មែរជំនាន់​ក្រោយៗបានដឹង ​ស្គាល់នូវមេទ័ព​ខ្មែរ​ដែល​ខ្លាំងពូកែ ពួកគាត់បានធ្វើពលីជីវិត ​លះបង់កម្លាំងកាយចិត្ត​ ដើម្បី​ការពារជាតិមាតុភូមិ ​ការពារទឹកដី ការពារមហានគរខ្មែរ៕ 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm