Messi ថា​នឹង​បន្ត​លេង​ឱ្យ​អា​ហ្ស​ង់​ទីន​មិនទាន់​ចូលនិវត្តន៍​ឡើយ​

2022/12/19 07:28:12 pm        49

​បាល់ទាត់៖ ​វិរៈ​បុរស​បាល់ទាត់​របស់​អា​ហ្ស​ង់​ទីន Lionel Messi និយាយថា នឹង​មិនទាន់​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ឡើយ ដោយ​នឹង​បន្ត​លេង​ឱ្យ​អា​ហ្ស​ង់​ទីន​មួយរយៈ​ទៀត បន្ទាប់​ជួយ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​លើកដំបូង​ក្នុង​រយៈពេល ៣៦ឆ្នាំ​។​

​​ខ្សែប្រយុទ្ធ Paris Saint Germain រូបនេះ​ត្រូវបាន​ចោទសួរ​ដោយសារ​ព័ត៌មាន TyCSports ពី​អនាគត​របស់ខ្លួន និង​បាន​ឆ្លើយតប​ថា រូបគេ​នៅតែ​សប្បាយចិត្ត​ក្នុង​ការលេង​បាល់ទាត់​ឱ្យ​ក្រុម​ជម្រើសជាតិ​នៅឡើយ និង​ចង់​បន្ត​ស្វែងរក​ជ័យជំនះ​ឱ្យ​អា​ហ្ស​ង់​ទីន​បន្ថែមទៀត​ក្នុងនាម​ជា​ក្រុម​ជើងឯក​ពិភពលោក​។ ​​នេះ​ជាការ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍ World Cup លើក​ទី៥ សម្រាប់ Lionel Messi និង​បាន​ស៊ុត​បញ្ចូល​ទី ២គ្រាប់​ម្នាក់ឯង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​មួយ​គ្រាប់​នៅ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។

​​Messi ដែល​នឹង​ឈានដល់​វ័យ ៣៩ឆ្នាំ​នៅ World Cup បន្ទាប់​នៅ​ឆ្នាំ២០២៦ នោះធ្លាប់បាន​បង្ហើប​ថា World Cup នៅ​កាតា​នឹង​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​របស់ខ្លួន​។ ​​យ៉ាងណាក្តី​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Lionel Scaloni និយាយថា ចង់ឱ្យ Messi បន្ត​លេង​ឱ្យ​អា​ហ្ស​ង់​ទីន​ដល់ World Cup 2026 ទៀត​ដែល​នឹងធ្វើ​ឡើង​នៅសហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm