មន្រ្តីឃុំ-សង្កាត់ បន្តចុះកំណត់គ្រួសារងាយរងហានិភ័យអំឡុងសម្ពាធអតិផរណាតាមមូលដ្ឋាន

2022/12/19 07:34:07 pm        689

ភ្នំពេញ៖ មន្រ្តីឃុំ-សង្កាត់ បាននឹងកំពុងបន្តចុះសម្ភាសន៍កំណត់គ្រួសារ ងាយ​រងហានិភ័យ​ដែលកំពុងរស់​នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ​ការចុះសម្ភាសន៍នេះ គឺដើម្បីស្វែងរកពលរដ្ឋ​ដែល​ស្ថិតក្បែរបន្ទាត់ភាពក្រីក្រ​ ជាក្រុមគោលដៅថ្មី ​សម្រាប់ការអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូនគ្រួសារ​ងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា។

ឈានមកដល់ពេលនេះ ​ការស្វែងរកគ្រួសារគោលដៅ​សម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភ​សាច់ប្រាក់​ជូនគ្រួសារងាយរងហានិភ័យ​ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺនៅតែបន្តនៅតាម​មូលដ្ឋាន​ឃុំ-សង្កាត់។​

ជាក់ស្ដែងលោក ជា សម្បត្តិ ជាមន្រ្តីសង្កាត់ ដង្កោ ខណ្ឌដង្កោ ​ដោយភ្ជាប់ជាមួយ TABLET បាន​បន្តចុះសម្ភាសន៍ គ្រួសារមានភាពលំបាក ​នៅតាមផ្ទះដោយផ្ទាល់។

លោកបញ្ជាក់ថា នេះជាការចុះសម្ភាសន៍វគ្គទី ២ ​ដើម្បីបន្តស្វែងរកគ្រួសារដែលមានជីវភាពខ្វះខាត ឱ្យពួកគេអាចទទួលបានការជួយជាថវិកា​ពីរាជរដ្ឋាភិបាល។ ​

លោកបន្តថា សម្រាប់ពលរដ្ឋដែលជាប់ក្នុងការ​សម្ភាសន៍វគ្គទី ១ ​ភាគច្រើនក៏បានទៅ​បើក​សាច់ប្រាក់​រួចរាល់ផងដែរ គិតចាប់ពីថ្ងៃចាប់ផ្ដើមអនុវត្តកម្មវិធីសឧបត្ថម្ភសាច់ប្រាក់​ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ​កាលពីថ្ងៃទី ១០ ​ខែធ្នូ ​កន្លងទៅនេះ។

ចំពោះពលរដ្ឋទទួលបានការសម្ភាសន៍នៅថ្ងៃនេះ ​លើកឡើង​ពីការមើលឃើញពីភាពប្រសើរជាខ្លាំង ដែលរាជរដ្ឋាភិបាល ​ដាក់ចេញកម្មវិធីជំនួយសង្គមជាច្រើន ​ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់អ្នកមានភាពលំបាក។ពួកគេក៏សង្ឃឹមថា ​នឹងអាចជាប់ក្នុងការសម្ភាសន៍ និងអាចទទួល​បានថវិកា​ដូចគ្រួសារដទៃផងដែរ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ​ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជា​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មី ​ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់អនុវត្តនៅថ្ងៃទី ​១០ ខែធ្នូ ឆ្នាំ ២០២២ ​ស្របគ្នាជាមួយនឹង កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជួយ​ដល់គ្រួសារងផល​ប៉ះពាល់​ដោយសារទឹកជំនន់។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជា​កម្មវិធីមិនអចិន្ត្រៃយ៍ ​ដោយដំណាក់កាលដំបូងនេះ​ រាជរដ្ឋាភិបាលសម្រេចឱ្យអនុវត្តចំនួន​ ៣លើក។ ការផ្ដល់សាច់ប្រាក់លើកទី ១ គឺថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ លើកទី ២ថ្ងៃទី ១០ មេសា ឆ្នាំ ២០២៣ និងការផ្ដល់សាច់ប្រាក់លើកទី ៣ថ្ងៃទី ១០ ខែកក្កដា ២០២៣។ ចំពោះថវិកាទទួលបាន គឺមានភាពផ្សេងគ្នា ដោយអាស្រ័យលើទីតាំងតំបន់រស់នៅ និងអាស្រ័យលើចំនួនសមាជិក​គ្រួសារ​នីមួយៗ​ផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm