សម្តេចតេជោ៖ កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសចិន ផ្តល់សន្ទុះដល់កំណើនសេដ្ឋកិច្ច នៅកម្ពុជានិងតំបន់

2022/12/19 08:04:15 pm        777

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស​ចិន ​ដែលបានផ្តល់​កំណើន​លើផ្នែកសេដ្ឋកិច្ច ​នយោបាយ និងសង្គម នៅប្រទេសកម្ពុជា និង​តំបន់អាស៊ាន។

ថ្លែងក្នុងពិធីប្រគល់​ និងទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ដោយ​វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ​នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍ថា​ ការអភិវឌ្ឍរបស់សាធារណរដ្ឋ​ប្រជាមានិត​ គឺជាសមិទ្ធផលដ៏អាស្ចារ្យ​ ដែលបានផ្តល់ផលប្រយោជន៍ជាច្រើន មិនត្រឹម​តែ​ប្រជាជនចិន​ប៉ុណ្ណោះទេ ​ប៉ុន្តែផ្តល់​បច្ច័យវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាន​ និងកម្ពុជា ទាំងក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម ​និងភូមិសាស្រ្តនយោបាយ។

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​មានការរីកចម្រើន ​ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និង​សង្គម ដែល​ឆ្លុះបញ្ជាំង​តាមរយៈដំណើរទស្សនកិច្ចទៅវិញ​ទៅមក​ ​កាន់​តែ​ញឹកញាប់ ​កំណើន​ពាណិជ្ជកម្ម ​វិនិយោគ ទេសចរណ៍ ​និង​កំណើន​នៃ​ការ​ប្រាស្រ័យ​ទាក់ទងរវាងប្រជាជន និងប្រជាជនផងដែរ។

សម្តេចតេជោ បញ្ជាក់ថា កម្ពុជា តែងតែទទួលបានការជួយគាំទ្រ ​និង​ជ្រោមជ្រែង​ជាបន្ត​បន្ទាប់​ពី​មិត្តចិន​ទាំង​ហិរញ្ញវត្ថុ ​និងមិនមែន​ហិរញ្ញវត្ថុ​ ជាពិសេស ក្នុងពេលវេលាដ៏លំបាកបំផុត​បណ្តាលមក​ពី​វិបត្តិជំងឺកូរីដ១៩​ ដែលបាន​ចូលរួម​បង្កលក្ខណៈឱ្យកម្ពុជា ​មាន​លទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លង​រីករាល​ដាលបានល្អប្រសើរ ​និងជាពិសេសចូលរួម​ដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម សេដ្ឋកិច្ចផងដែរ។

ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១​ របស់អស៊ាន ​ដោយ​ពាណិជ្ជកម្ម​ទំនិញសរុប​ បាន​កើនឡើង​រហូត​ដល់ប្រមាណ ៦៦៩ ពាន់លានដុល្លារអាមេរិក​ ក្នុងឆ្នាំ២០២១​ កើនឡើង ​២៨ ភាគរយ ខណៈដែល​រំហូរនៃការវិនិយោគផ្ទាល់ពីបរទេស​ ពីចិនមកអាស៊ាន​ មានចំនួន ១៣,៦ ​ពាន់លានដុល្លារអាមេរិក ក្នុង​ឆ្នាំ២០២១​ កើនឡើងទ្វេដងធៀបនឹងឆ្នាំ២០២០៕អត្ថបទ៖ វណ្ណៈ




អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm