កម្ពុជានិងចិន សម្រេចពាណិជ្ជកម្មទ្វេរភាគីរហូត ១១ពាន់លានដុល្លារ កើនឡើង៣៧%

2022/12/19 08:30:36 pm        935

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែមានភាពល្អប្រសើរ ដែលមានការ​រីក​ចម្រើន​ជាបន្តបន្ទាប់​ ធ្វើឱ្យប្រទេសទាំងពីរ កា្លយជាមិត្តភាព​ ដែកថែប ដែលបានជំរុញ​ឲ្យពាណិជ្ជកម្ម​ទ្វេភាគីកើនឡើង​ផងដែរ រហូតដល់ចំនួនប្រមាណ ​១១ពាន់លានដុល្លារអាម៉េរិក ​ក្នុងឆ្នាំ២០២១ ដែល​គិតជាភាគរយមានការកើនឡើង ​៣៧% ​បើធៀបទៅនឹងឆ្នាំ២០២០។

ថ្លែងក្នុងពិធីទទួលពានរង្វាន់សមិទ្ធផល​ពេញមួយជីវិតរបស់​មេដឹកនាំ​ឆ្នើម​ពិភពលោកប្រគល់ជូន​ដោយ​វិទ្យាសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក ​ស្តីពីការបង្កើន​ទំនាក់ទំនង​អាស៊ាន-ចិន ​នៅព្រឹកថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២២នេះ ​នៅវិមានសន្តិភាព​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា មាន​ប្រសាសន៍ថា ​ភាពល្អប្រសើរនេះ​ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ​និងចិន មាន​ការរីកចម្រើនទាំងផ្នែកនយោបាយ ​សេដ្ឋកិច្ច ​និងសង្គម ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈដំណើរ​ទស្សនកិច្ច​ទៅវិញទៅមកកាន់តែ​ញឹកញាប់ ​កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​កំណើននៃការប្រាស្រ័យទាក់ទង ​រវាងប្រជាជន​ និងប្រជាជនផងដែរ។

សម្តេចតេជោ ​បាន​ថែ្លងបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ​ កម្ពុជាតែងទទួលបាន​ការ​ជួយគាំទ្រ​ និង​ជ្រោមជ្រែង​ជាបន្តបន្ទាប់ពីមិត្តចិន​ ទាំងហិរញ្ញវត្ថុ ​និងមិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុង​ពេលវេលា​ដ៏លំបាក​បំផុតបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩​ ដែល​បានចូលរួមបង្កលក្ខណៈឲ្យកម្ពុជា មាន​លទ្ធភាពគ្រប់គ្រង​ស្ថានភាពឆ្លងរីករាលដាល​បានល្អប្រសើរ ​និងជាពិសេសចូលរួមដល់​ការ​កាត់​បន្ថយផល​ប៉ះទង្គិចសង្គម-សេដ្ឋកិច្ចផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm