ប្រតិបត្តិ​ការស្វែងរក​បន្ត​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ​២៤​នាក់​ស្លាប់​ក្នុង​បំណាក់​ដី​នៅ​ម៉ាឡេស៊ី​

2022/12/19 09:35:35 pm        613

​​ម៉ាឡេស៊ី៖ ការស្វែងរក​ជនរងគ្រោះ​ចំនួន ​៩​នាក់​ដែល​នៅ​បាត់​ខ្លួន​ពី​សោកនាដកម្ម​បំណាក់​ដី ​នៅ​ទីតាំង​បោះជំរំ​នៅ​កសិដ្ឋាន​តំបន់ Batang Kali បន្ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​ផ្អាក​ប្រតិបត្តិ​ការស្វែងរក​។​

​គ្មាន​សាកសព​ត្រូវបាន​រកឃើញ​នោះទេ​កាលពី​ថ្ងៃអាទិត្យ ហើយ​ស្នងការ​នគរបាល​ទីក្រុង Hulu Selangor លោក Suffian Abdullah បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នឹង​បន្ត​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ម៉ោង​ក្នុង​តំបន់ ដោយ​ផ្អែកលើ​លក្ខខណ្ឌ​អាកាសធាតុ​។ លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​គ្រោះមហន្តរាយ​ថា ប្រតិបត្តិ​ការស្វែងរក​ជនរងគ្រោះ​ដោយ​បំណាក់​ដី ៩នាក់​ទៀត​ដែល​ត្រូវបាន​ពន្យារពេល​កាលពី​យប់​ថ្ងៃអាទិត្យ ​បន្ទាប់ពី​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល នឹង​បន្ត​នៅ​ម៉ោង ៨ព្រឹក​ថ្ងៃ​ចន្ទនេះ។​ ​អាជ្ញាធរ​ម៉ាឡេស៊ី​កាលពី​ថ្ងៃអាទិត្យបានកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ២១នាក់​ក្នុងចំណោម ២៤នាក់​ដោយ​បំណាក់​ដី​កាលពី​ថ្ងៃ​សុក្រ នៅ​ទីតាំង​ជំរុំ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​នៅ​ក្រុង Batang Kali ជា​តំបន់​កូនភ្នំ​ដ៏​ពេញនិយម​នៅ​ជិត​តំបន់ Genting Highlands មាន​ចម្ងាយ​ប្រហែល ៥០គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី Kuala Lumpur ។

នាយកដ្ឋាន​ពន្លត់អគ្គិភ័យ និង​ជួយសង្គ្រោះ​រដ្ឋ Selangor បាន​និយាយថា ក្នុងចំណោម​មនុស្ស ៩៤នាក់​ដែល​បាន​ជាប់​នៅក្នុង​បំណាក់​ដី​នៅ​កសិដ្ឋាន ​ជាទី​តាំង​បោះជំរំ ៦១​នាក់​មាន​សុវត្ថិភាព ហើយ ៩នាក់​នៅ​បាត់​ខ្លួន​។ ​ប្រតិបត្តិ​ការស្វែងរក​អ្នក​បោះជំរំ​ដែល​បាត់​ខ្លួនជាប់​នៅក្នុង​បំណាក់​ដី​បាន​បន្ត​អស់​រយៈពេល 3ថ្ងៃ ដោយ​នាយកដ្ឋាន​ពន្លត់អគ្គិភ័យបាន​និយាយថា ​ឱកាស​នៃ​ការស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​មាន​តិចតួច​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm