ភ្នំពេញ ៖ អាហារូបករណ៍ជាង ២០០ កន្លែង ត្រូវសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក ប្រកាស ផ្ដល់ជូនអ្នកដែលកំពុងស្វះស្វែងរកការសិក្សានៅតាមមហាវិទ្យាល័យ។ នេះបើតាមសហភាពសហព័ន្ធយុវជនកម្ពុជា ផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែលឱ្យដឹងបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិប ត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី សូមផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន ២០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ អនុបណ្ឌិតចំនួន ៣០ កន្លែង ជូនដល់សិស្សានុសិ ស្ស និស្សិត និងយុវជន ដែលមានបំណងបន្តការសិក្សា និងអភិវឌ្ឍសមត្ថភាពបន្ថែម។
អ្នកដែលមានការចាប់អារម្មណ៍លើអាហារូបករណ៍នេះ អាចទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍ពី ស.ស.យ.ក. រាជធានីភ្នំពេញ តាមរយៈតំណភ្ជាប់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ០៧០ ៩០៩ ៩០៩៕
ដោយ៖ គង់ ឌិន



