សំរាមនិងការចិញ្ចឹមត្រី កំពុងបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែ

2022/12/20 12:20:14 am        706

បាត់ដំបង៖ ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង បានត្អូញត្អែរពីការបំពុលទឹកស្ទឹងសង្កែ ដោយ​ក្រុមអ្នកចិញ្ចឹមត្រី ​និងការចោលសំរាម ដែលបានធ្វើឱ្យប៉ះពាល់​ដល់ដំណើរការផលិតទឹកស្អាត​ផ្គត់ផ្គង់​ជូនប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង និងផ្នែកខ្លះនៃស្រុកមួយចំនួន ។

អភិបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យបញ្ហាអនាម័យបរិស្ថាន ក្នុងស្ទឹងសង្កែ ​ខណៈនៅរដូវប្រាំងឆ្នាំនេះ ​ទឹកស្ទឹងសង្កែ ​នឹងត្រូវតម្កល់ទុកចាប់ពីកម្ពស់១០ម៉ែត្រឡើង​ទៅ ដើម្បីលើកកម្ពស់​សោភ័ណភាព​ទីក្រុងបាត់ដំបង សំដៅទាក់ទាញអ្នកទេសចរគ្រប់ទិសទី ។

លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង ​បានឱ្យដឹងថា ស្របពេល ដែលចរន្ត​ទឹកស្ទឹងសង្កែ មិនត្រូវបានហូរដោយសារតែការ​ទប់ស្ទាក់ ដើម្បីរក្សាទឹកទុកនៅទំនប់សាលាតាអន និង​ការចិញ្ចឹមត្រី បានបង្កឱ្យមានការបំពុលទឹកគួរឱ្យព្រួយបារម្ភ ហើយអាច​នឹងជះឥទ្ធិពល​មិនល្អ​ដល់គុណភាពទឹកស្ទឹង ក្នុងការ ផលិតទឹកស្អាត ​ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ។

លោក បានបញ្ជាក់ថា ដោយពិនិត្យឃើញគុណភាពទឹកកំពុងមានការប្រែប្រួលធ្លាក់ចុះ ​ជាពិសេស ទឹកមាន​ក្លិនមិនល្អ ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង បានចាត់តាំងក្រុមការងារ​ឱ្យចុះធ្វើការ​ត្រួតពិនិត្យ មើលពីស្ថានភាពបរិស្ថានទឹកស្ទឹងសង្កែ នៅផ្នែកខាងលើស្ថានីយបូមទឹក ដោយរក​ឃើញថា ទឹកស្ទឹងសង្កែ​ នៅផ្នែកខាងលើពេលនេះ កំពុងតែប្រឈមនូវការបំពុល​ទឹកយ៉ាងខ្លាំង តាមរយៈការចិញ្ចឹមត្រីជាលក្ខណៈ គ្រួសារ ​មានចំនួនប្រមាណ៣០បែត្រី ព្រមទាំង​មានការដាក់​សម្រាស់​មួយចំនួន ​នៅខ្សែទឹកខាងលើ​ ចាប់ពី ភូមិចិន ក្នុងសង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង ដល់​ភូមិកំពង់អំពិល ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ។

ឯកឧត្តម សុខ លូ បានពិនិត្យឃើញថា ​ស្ថានភាពតាមបណ្ដោយដងស្ទឹងសង្កែបច្ចុប្បន្ន ​កំពុងមាន ការ​បំពុលបរិស្ថានយ៉ាងខ្លាំង ​ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់ ព្រោះ​ផ្នែកខាង​ក្រោម​សម្បូរ​សំរាម ​និងផ្នែកខាងលើចិញ្ចឹមត្រីច្រើន ។

ឯកឧត្តម បានជំរុញឱ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម ​និងអង្គភាពរដ្ឋាករទឹក ធ្វើរបាយការណ៍​ផល​ប៉ះពាល់ដាក់មករដ្ឋបាលខេត្ត ​ដើម្បីបន្តពិនិត្យចាត់វិធានការដោះស្រាយបន្ទាន់ ៕អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm