កីឡា​ការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី ចូលរួម​រ៉ៃ​អង្គាស​ប្រាក់​ជួយ​កុមារ​នៅ​អង្គការ CFC

2021/04/27 09:59:58 am        143

​​គុន​ចម្រុះ៖ អ្នកលេង​គុន​ចម្រុះ​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌ Race To Better Education ដើម្បី​រ៉ៃ​អង្គាស​ប្រាក់​ជួយ​ដល់​ការសិក្សា​របស់​កុមារ​កម្ពុជា​នៅ​អង្គការ Caring for Cambodia ស្រប​ពេល​នាង​ត្រូវ​ខកខាន​ឡើង​សង្វៀន ONE ជាមួយ​កីឡា​ការិនី​អាមេរិក Colbey Northcutt នា​ថ្ងៃ​ទី​២៨ ខែ​មេសា​ខាងមុខដោយសារ​បញ្ហា​របួស​ស្មា​អំឡុង​ពេល​ហ្វឹកហាត់​កាលពី​ថ្មីៗ។​

​សុ​វណ្ណា​រី បាន​សម្ដែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង ចំពោះ​ការចូលរួម​កម្មវិធី​សប្បុរសធម៌ ដើម្បី​រួមចំណែក​ជួយ​កុមារ​នា​ប្រទេស​កំណើត​របស់​ឪពុកម្ដាយ​របស់​ខ្លួន។ កម្មវិធី​នេះ​មាន​រយៈ​ពេល ២៨​ថ្ងៃ ហើយ​នាង​បាន​ដាក់​គោលដៅ​ត្រឹម ១៨០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការសិក្សា​របស់​កុមារ​ម្នាក់​ក្នុង​រយៈពេល ១​ឆ្នាំ។​ ​ប៉ុន្តែ​ជា​លទ្ធផល​លើស​ពី​ការ​រំពឹង​ទុក ត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​កីឡា​ការិនី​វ័យ ២៧​ឆ្នាំ​រូប​នេះបាន​ទទួល​ការ​បរិច្ចាគ​ពី​សប្បុរសជន​រហូតដល់ ៣០៥​ដុល្លារ។ សុ​វណ្ណា​រី មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង ចំពោះ​ការចូលរួម​របស់​មនុស្ស​ជុំវិញ​ខ្លួន ដែល​បាន​បរិច្ចាគ​ជួយ​ដល់​កុមារ​កម្ពុជា​តាមរយៈ​អង្គការ Caring for Cambodia និង​ផ្ដល់​ការសិក្សា​ដ៏​សមរម្យ​សម្រាប់​ពួកគេ។ ​គួរ​ដឹង​ថា អង្គការ Caring For Cambodia កំពុង​ជួយ​ដល់​កុមារ​រាប់​ពាន់​នាក់​ឲ្យ​ទទួល​បាន​ការអប់រំ ហើយ​ពួកគេកំពុង​ទទួលបន្ទុក​ជួយ​កែប្រែ​ប្រវត្តិ​សា​ស្ត្រ​ដ៏​រន្ធត់ និង​ជួយ​ក្រុម​គ្រួសារ​ឲ្យ​កសាង​ជីវិត​ឡើងវិញ។

ក្នុងនាម​ជា​សាលា​គំរូ​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​នេះបាន​ផ្តល់​ការ​បណ្តុះបណ្តាល​គ្រូ​កម្រិត​ពិភពលោក ការអប់រំ​កុមារ​តូចៗ សមភាព​យេនឌ័រ និង​កម្មវិធី​ជាច្រើន​ទៀត​ផង។ ​តាមរយៈ​កម្មវិធី​រ៉ៃ​អង្គាស​នេះ​ដែរ​គឺ​ថវិកា​ចំនួន ១៨០​ដុល្លារ​នឹង​ត្រូវ​ផ្ដល់​សម្រាប់​ការសិក្សា​របស់​កុមារ​ម្នាក់ក្នុង​រយៈពេល ១​ឆ្នាំ ក្នុង​នោះ ៦០​ដុល្លារ​សម្រាប់​ទិញ​កង់ ១​គ្រឿង​ដល់​កុមារដែល​អាច​ជិះ​ទៅ​សាលារៀន​បាន ហើយ ៣០​ដុល្លារ​សម្រាប់​អាហារ ៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដល់​កុមារ​ម្នាក់​ក្នុង​រយៈ​ពេល ១​ឆ្នាំ និង​ថវិកា ១៥​ដុល្លារ​ទៀត​សម្រាប់​កញ្ចប់​អនាម័យ​ត្រីមាស​ដល់​កុមារ​ម្នាក់​ក្នុង​រយៈពេល ១​ឆ្នាំ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        138
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm