
ភ្នំពេញ៖ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ ឯកឧត្ដម ប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងជម្រាបលា៕


