ក្នុងមួយថ្ងៃពលរដ្ឋចិនទិញមៀនកម្ពុជា ជិត ២០តោនយកទៅបរិភោគ

2022/12/20 01:25:54 am        634

ភ្នំពេញ៖ បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការនាខែតុលា ឆ្នាំ២០២២ កន្លងទៅ, កាលពីពេលថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨ តោន។ នេះបើតាមក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបន្តថា តាមរយៈការបញ្ជាក់របស់លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកលរបស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង ១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជាសញ្ញាល្អមួយស ម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួនលើការនាំផ្លែឈើស្រស់ពីកម្ពុជា។

ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករដែលជាអ្នកផលិត ហើយពួកគាត់នឹងលែងភ័យព្រួយបារម្ភពីការពិបាករកទីផ្សារសម្រាប់លក់នារដូវប្រ មូលផលទៀតហើយ។ អ្វីដែលប្រជាកសិករត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវប្រើប្រាស់បច្ចេក ទេសឱ្យបានត្រឹមត្រូវ តាមស្ដង់ដាទីផ្សារ អនាម័យ និងភូតគាមអនាម័យ និងការវេចខ្ចប់ប្រកបដោយគុណភាព សោភ័ណភាព។

ចម្ការមៀននៅកម្ពុជាដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រ ទេសចិន មានចំនួន ៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ ចម្ការ បាត់ដំបងចំនួន ២៨ ចម្ការ និងបន្ទាយមានជ័យចំនួន ៦ ចម្ការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន ៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន ១ ខេត្តបាត់ដំបងចំនួន ៣ ខេត្តប៉ៃលិនចំនួន ២ និងខេត្តព្រះសីហនុចំនួន ២។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញមានចំនួន ១៣ ៦០៨ ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm