
អន្ដរជាតិ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និយាយថា ស្ថានភាពឡើងកម្តៅខ្លាំងមុនជំនួបដ៏កម្រក្នុងសប្តាហ៍នេះ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្របពេលមានក្តីកង្វល់ថា បេឡារុស អាចនឹងត្រូវបានអូសទាញឲ្យចូលក្នុងសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។ លោកLukashenkoដែលគូសបញ្ជាក់ពីអធិបតេយ្យភាពប្រទេសរបស់លោកអំឡុងជំនួបកាលពីថ្ងៃសុក្រនៅទីក្រុងMinsk ស្តីពីកិច្ចសហប្រតិបត្តិការរុស្ស៊ី-បេឡារុស បាននិយាយថា ស្ថានភាពឡើងកម្តៅខ្លាំង ពេលដែលលោកត្រៀមជជែកពិភាក្សាការងារជាមួយលោក Putinនៅថ្ងៃចន្ទនេះ៕
