ក្រុមអាជ្ញាធរសុខភាពចិន បានរាយការណ៍ករណីស្លាប់ជាលើកដំបូងដោយសារជំងឺ COVID-19 ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ។
នៅថ្ងៃចន្ទនេះ ក្រុមអាជ្ញាធរសុខភាពចិន បានប្រកាសករណីស្លាប់ថ្មីដោយសារជំងឺ COVID-19 ចំនួន ២នាក់បន្ថែមទៀត ដែលករណីស្លាប់ទាំង ២នេះ កើតឡើងនៅក្នុងទីក្រុងប៉េកាំង អំឡុងការហក់ឡើងខ្ពស់ករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ បន្ទាប់ពីរដ្ឋាភិបាលចិន ដកចេញវិធានការទប់ស្កាត់ជំងឺ COVID-19កម្រិតសូន្យរបស់ខ្លួន៕
