
អន្ដរជាតិ៖ នៅព្រឹកថ្ងៃចន្ទនេះ ទីក្រុងគីវ ប្រទេសអ៊ុយក្រែន រងការវាយប្រហារដោយយានដ្រូនរុស្ស៊ី ក្នុងនោះយានដ្រូនShahed ផលិតនៅអ៊ីរ៉ង់ ៩គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើដែនអាកាសទីក្រុងគីវ។ ការប្រកាសអាសន្នលើដែនអាកាស នៅតែបន្តក្នុងទីក្រុងគីវ។
រដ្ឋបាលយោធាទីក្រុងគីវ បាននិយាយថា សត្រូវវាយប្រហារទៅលើរដ្ឋធានីមួយនេះ ដោយប្រើប្រាស់យានដ្រូន Shahed ហើយប្រព័ន្ធការពារដែនអាកាស បានព្យាយាមបាញ់ទម្លាក់យានដ្រូនទាំងអស់នេះ។ ប្រជាពលរដ្ឋដែលបានមើលឃើញការវាយប្រហទាំងអស់នេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សំឡេងផ្ទុះគ្រាប់យ៉ាងច្រើន បានបន្លឺឡើងនៅក្នុងទីក្រុងគីវ និងតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែនមួយនេះ៕