សម្ដេចតេជោ បញ្ជាក់ជូនអូស្ត្រាលីថា សម្រាប់កម្ពុជា សិទ្ធិរស់រានមានជីវិត គឺសំខាន់បំផុត

2022/12/20 03:00:53 am        633

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ធ្នូ​ ខណៈឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។​

ឯកឧត្តម Pablo Kang បានសម្ដែងនូវសេចក្តីរីករាយ ដែលបានមកបំពេញបេសកកម្ម ការទូតនៅកម្ពុជា។ ឯកឧត្តមបាន មានប្រសាសន៍ថា៖ទោះបីបេសកកម្មរបស់ឯកឧត្តម ក្នុងកំឡុងពេលជំងឺកូវីដ១៩ ក៏ដោយ ឯកឧត្តម បានចូលរួមចំណែកធ្វើការមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាម​រយៈការជំរុញការផ្ដល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង ជួយលើវិស័យដោះមីន ការបង្កើតអាហារូបករណ៍ សម្រាប់​និស្សិត​កម្ពុជា​ទៅបន្ត ការសិក្សានៅអូស្ត្រាលី ជួយលើវិស័យការពារជាតិ ការជំរុញកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី រវាង អាស៊ាន អូស្ត្រាលី ហើយក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានសូមគោរពសម្ដែង​នូវការអបអរសាទរ ជូន​ចំពោះ​សម្ដេច​តេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនិងដឹកនាំ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បាន​យ៉ាង​ជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបាន​គាំទ្រ​កម្ពុជា​ក្នុង​ភាព​ជា​ប្រធាន​អាស៊ាន ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្តម Pablo Kang ដែ លបានប្រឹង​ប្រែងអស់ពី​ក​ម្លាំ​ង​កាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈ​អ្វីដែល​បាន​លើក​ឡើង រួមទាំងលើវិស័យកសិកម្មផងដែរ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានជួយផ្ដល់ទាំងវ៉ាក់សាំង ទាំងឧបករណ៍ ថែ​រក្សាវ៉ាក់សាំង ដល់កម្ពុជា។ សម្ដេចបានមានប្រសាសន៍បន្ថែមថា ជំនួយនេះសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺ កូវីដ១៩ ដែលជាឃាតករកំបាំងមុខ មិនឱ្យសម្លាប់ប្រជាជនកម្ពុជា។

សម្តេចបន្ថែមថា សិទ្ធិរស់រានមានជីវិតគឺសំខាន់បំផុតសម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រានមានជីវិតទេ នោះក៏ពុំចាំ​បាច់​និយាយ ពីសិទ្ធិអ្វីផ្សេងទៀតផងដែរ។ ការអនុញ្ញាតឲ្យចូលចតកប៉ាល់វេស្ទើដាម ជាសក្ខីភាពដែលកម្ពុជា បាន​ចាត់​ទុក​សិទ្ធិរស់រានមានជីវិត សំខាន់ជាងអ្វីៗទាំងអស់ ប្រសិនបើកម្ពុជាមិនអនុញ្ញាតឱ្យកប៉ាល់វេស្ទើដាម ចូលចតទេ នោះមិន​ដឹង​ជាវាសនាប្រជាជននៅលើកប៉ាល់នោះ ទៅជាយ៉ាងណា នៅពេលដែលប្រទេស ជា​ច្រើន​មិនឱ្យ​កប៉ាល់​នោះចូលចត។

ជាទីបញ្ចប់ សម្ដេចតេជោបានជូនពរ ឯកឧត្តម Pablo Kang សូមឱ្យទទួលបានជោគជ័យ​ជាបន្តទៀតក្នុង​បេសកកម្ម​របស់​ឯកឧត្តម នាថ្ងៃអនាគត៕អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm