សហព័ន្ធ​កីឡា​ទោចក្រយាន​នឹង​ដំឡើង​ប្រាក់រង្វាន់​ជ័យលាភី​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ

2022/12/20 04:54:35 pm        39

​​ទោចក្រយាន៖ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជាបានប្រកាស​ដំឡើង​ប្រាក់រង្វាន់​ជ័យលាភី នៃ​ការប្រកួត​ទោចក្រ​យាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ ច្រើនជាង​មុន បន្ទាប់ពី​ទទួលបាន​ការឧបត្ថម្ភ​ទ្វេដង​ពី​ក្រុមហ៊ុន​ដៃគូ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ។​

​ការប្រកាស​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ ដែល​គ្រោង​នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនៅ​ខេត្តសៀមរាប ស្របពេល​សហព័ន្ធបានទទួល​ការឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៤២,៧៥០​ដុល្លារ​ពី​ក្រុមហ៊ុន​ Herbalife ​សម្រាប់​ដំណើរការ​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ។​ ​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ បាន​ចាត់​ទុ​ការរួមចំណែក​ពី​វិស័យ​ឯកជន​នេះគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការរៀបចំ​ឲ្យ​កាន់​តែមាន​ស្ដង់​ខ្ពស់ ពិសេស​សហព័ន្ធ​ក៏​នឹងធ្វើ​ការដំឡើង​នូវ​ប្រាក់រង្វាន់​ជ័យលាភី​បន្ថែម​ ដល់​កីឡាករ​-​កីឡាការិនី​ជ័យលាភី​ទៀតផង។​ ​ទន្ទឹម​ជាមួយគ្នា​លោក អឿ ឌី​ណា តំណាង​ក្រុមហ៊ុន​ដៃគូ​សហការ​របស់​សហ​ព័ន្ធ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​បានរួម​ចំណែក​គាំទ្រ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ទោចក្រយាន​កម្ពុជា ពិសេស​ដើម្បី​រួមចំណែក​ជាមួយ​សហព័ន្ធ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង។​

​គួរ​ដឹងថា ការចុះឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២២ នៅសល់ ១​ថ្ងៃ​ទៀត​ប៉ុណ្ណោះនឹងត្រូវ​បញ្ចប់ ពោលគឺ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២១ ខែធ្នូ​ស្អែក​នេះ ខណៈ​ជា​បណ្ដោះអាសន្ន​មកទល់ពេលនេះការចុះឈ្មោះ​ចូលរួម​ទទួលបាន​ជាង ២៥០​នាក់​ហើយ គ្រា​ដែល​ក្ដី​រំពឹង​របស់​សហព័ន្ធសង្ឃឹមថា ការប្រកួត​ឆ្នាំនេះនឹងមាន​អ្នកចូលរួម​ប្រមាណ ៣៥០​នាក់។​ ​សម្រាប់​វិញ្ញាសា​ប្រកួត​វិញគឺ​បែង​ចែកជា​កង់​គួ​ក និង​កង់​ភ្នំ ក្នុងនោះ​វិញ្ញាសា​កង់​គួ​ក​រួមមាន​៖ ១. កង់​គួ​ក​បុរស​ថា្ន​ល​, ២. កង់​គួ​ក​បុរស​ក្រុម​ធំ និង​៣. កង់​គួ​ក​បុរស។ រីឯ​ប្រភេទ​កង់​ភ្នំរួមមាន ១. កង់​ភ្នំ​បុរស​ថ្នាល​, ២. កង់​ភ្នំ​បុរស​ក្រុម​ធំ​, ៣. កង់​ភ្នំ​នារី និង​៤. កង់​ភ្នំ​បុរស៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        269
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        328

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm