កូរ៉េខាងជើង​និយាយថា ទណ្ឌកម្ម​នឹងមិន​អាច​រារាំង​ការអភិវឌ្ឍន៍​មី​ស៊ី​ល​របស់ខ្លួន​បានឡើយ​

2022/12/20 05:30:46 pm        403

​កូរ៉េខាងជើង៖ សារព័ត៌មាន KCNA របស់​កូរ៉េខាងជើង​បាន​និយាយថា ថ្ងៃ​អង្គារ​នេះ​កូរ៉េខាងជើង​បាន​រិះគន់​កូរ៉េខាងត្បូង ​ចំពោះ​ការបំផ្លិចបំផ្លាញ​ការអភិវឌ្ឍន៍​អាវុធ​របស់ខ្លួន ដោយ​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​នឹង​មិន​បញ្ឈប់​កម្មវិធី​មី​ស៊ី​ល​របស់​ខ្លួន​បានទេ​។

​លោកស្រី Kim Yo Jong ដែល​ជា​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​និយាយ​ថា ​ការផ្ដួចផ្ដើម​របស់​ប្រទេស​ឯកា​មួយ​នេះ​ក្នុងការ​អភិវឌ្ឍន៍​ផ្កាយរណប​ឈ្លប​យក​ការណ៍ គឺជា​ចំណុច​អាទិភាព​ទាក់​ទង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​របស់​យើង​។ លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ ធ្វើឡើង​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន KCNA ថា កូរ៉េខាងត្បូង​នឹង​យំ​ហើម​ភ្នែក​ដោយសារតែ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មួយចំនួន និង​ព្យាយាម​ដាក់ទណ្ឌកម្ម​បន្ថែម​មកលើ​យើង​។ ប៉ុន្តែ​ដោយមាន​សិទ្ធិ​រស់​រានមានជីវិត និង​ការអភិវឌ្ឍន៍​របស់​យើង​ត្រូវ​បាន​រង​ការ​គំរាម​កំហែង ហេតុអ្វី​ត្រូវ​ខ្លាច​ទណ្ឌកម្មដែល​យើង​បាន​ឃើញ​ដដែលៗ ហើយក៏​មិន​មែន​ជា​លើក​ទី​១ ​ដែរ ដូច្នេះ​ហេតុអ្វី​នឹង​ត្រូវ​បញ្ឈប់​យើង​បាន​។

​ការ​ថ្លែង​របស់​លោកស្រី​បាន​កើត​ឡើង ​២​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ទីក្រុង Pyongyang បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​ ២​គ្រាប់​ដែល​ខ្លួន​បាន​ហៅថា​ ជា​ការ​សាកល្បង​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ផ្កាយរណប​ឈ្លប​យកការណ៍​។​ កូរ៉េខាងជើង​នៅ​ថ្ងៃ​អង្គារ​នេះក៏បាន​រិះគន់​យុទ្ធសាស្ត្រ​សន្តិសុខ​ថ្មី​របស់​ជប៉ុន​ផង​ដែរ​ថា​ ជាការ​ផ្ដាស់​ប្ដូរ​ជា​មូលដ្ឋាន​លើ​បរិស្ថាន​សន្តិសុខ​ក្នុង​តំបន់ និង​បាន​ព្រមាន​ថា ​ខ្លួន​នឹង​បង្ហាញ​ថា ជម្រើស​ដែលជា​សកម្ម​ភាព​មិនច្បាស់លាស់​របស់​ជប៉ុន ខុស និង​គ្រោះថ្នាក់​យ៉ាងណា៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm