ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺផ្តាសាយនិងកូវីដ-១៩ ក្នុងរដូវធ្លាក់ខ្យល់ត្រជាក់

2022/12/20 06:06:41 pm        252

ភ្នំពេញ៖ នៅក្នុងអំឡុងពេល​អាកាសធាតុ​កំពុងធ្លាក់ខ្យល់ ​អាកាស​ធាតុចុះត្រជាក់ កត់សំគាល់​ឃើញថា ​បណ្តាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅខេត្តកណ្តាល បានបង្កើនការ​ប្រុង​ប្រយ័ត្ន​ការពារខ្លួនជំងឺឆ្លងនានា ​ជាពិសេសជំងឺផ្លូវដង្ហើម ​អាល់លែកហ្ស៊ី ​នឹងអាកាសធាតុត្រជាក់ ជំងឺផ្តាសាយ ​និងកូវីដ១៩ប្រភេទអូមីក្រុង។

សម្រាប់មធ្យោបាយការពារខ្លួនពីជំងឺឆ្លងនានារបស់ពលរដ្ឋនោះ ​គឺមានដូចជា ​ការនាំគ្នាពាក់អាវរងារ រក្សាគន្លាត ពាក់ម៉ាស់ ​ឧស្សាហលាងអាកុលជែល និងការនាំគ្នា​ទៅចាក់វ៉ាក់សាំង​កូវីដ​ដូសជំរុញ​នៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតផ្ទះរបស់ខ្លួនជាដើម។

ពលរដ្ឋថ្លែងថា មូលហេតុដែលគេបង្កើនការប្រុងប្រយ័ត្នការពារខ្លួនកុំឲ្យឆ្លងកើតជំងឺនានា នៅក្នុង​អំឡុងពេលអាកាសធាតុកំពុងធ្លាក់ខ្យល់ត្រជាក់នេះ ​គឺដោយសារ មេរោគកូវីដ នៅមិនទាន់ទៅ​ណាឆ្ងាយ​ពីខ្លួនយើង ​ហើយគេបារម្ភខ្លាំងឆ្លងមេរោគផ្តាសសាយ ​ដែលអាចជាមេរោគកូវីដ១៩។

សូមបញ្ជាក់ថា ​តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ​ស្តីពីការពារឆ្លងមេរោគកូវីដ១៩ និង​ការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់នេះ ​បានឲ្យដឹងថា ជារួមគ្នានៅក្នុងអំឡុង​ពេលអាកាសធាតុចុះត្រជាក់ក្នុងចន្លោះខែធ្នូ ​ដល់ខែមករា ​តាមមូលដ្ឋានសុខាភិបាល មានការ​ជួប​ប្រទះញឹកញាប់ ​ភាគច្រើនគឺជំងឺផ្លូវដង្ហើម ​ដែលបង្កជាគ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និងរលាកពោះវៀនជាដើម។

តាមរយៈបញ្ហានេះក្រសួងណែនាំឲ្យពលរដ្ឋចាស់ក្មេង ​និងទារក ​ត្រូវពាក់អាវក្រាស់ៗ រុំខ្លួន ​ពាក់មួក ស្រោមដៃការពារភាពត្រជាក់ ​បង្កើនការអនុវត្តវិធានបីកុំបីការពារ ​ ហើយត្រូវស្វែងរកពេទ្យព្យាបាល​ឲ្យបាន​ត្រឹមត្រូវ ករណីមានរោគសញ្ញាពិបាកដកដង្ហើម​ ហូរសំបោរ គ្រុនក្តៅ ​ឈឺក ឈឺសាច់ដុំ ឬ​សង្ស័យថា អាចជាជំងឺកូវីដ១៩។

ក្រសួងសុខាភិបាល ប្រកាស​ហាមប្រាម​ការប្រើប្រាស់​ ឬលេប​ឱសថប្រភេទអង់ទីប៊ីយូទិច​ ឬថ្នាំផ្សះ ដោយ​គ្មានវេជ្ជបញ្ជាផងដែរ ​នៅពេលពលរដ្ឋមាន​អាការៈមិន​ស្រួលខ្លួន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm