អាមេរិក​ចោទ UN ថា​ បាន​បន្ទន់​តាម​ការ​គំរាម​ពី​រុស្ស៊ី​ជុំវិញ​ការស៊ើបអង្កេត​យាន​ដ្រូ​ន​អ៊ីរ៉ង់​

2022/12/20 06:56:39 pm        223

​អាមេរិក៖ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ថា «​ទំនងជា​បន្ទន់​ទៅតាម​គំរាមកំហែង​របស់​រុស្ស៊ី​» និង​ពុំបាន​បញ្ជូន​មន្ត្រី​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ​ដើម្បី​ត្រួតពិនិត្យ​យាន​ដ្រូ​ន​ប្រើប្រាស់​ដោយ​រុស្ស៊ី​នោះទេ ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ប្រទេស​ដទៃ​និយាយ​ថា ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ប្រទេស​អ៊ីរ៉ង់​។

រុស្ស៊ី​បាន​បដិសេធថា កងកម្លាំង​របស់ខ្លួន​ពុំបាន​ប្រើប្រាស់​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​នៅ​អ៊ុយ​ក្រែ​ន​នោះទេ ហើយ​បាន​អះ​អាង​ថា ពុំមាន​ការចាត់តាំង​សម្រាប់​មន្ត្រី​អង្គការសហប្រជាជាតិ​ ដើម្បី​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង Kyiv ដើម្បី​ស៊ើបអង្កេត​ប្រភពដើម​នៃ​យាន​ដ្រូ​ន​នោះទេ​។ ប្រទេស​អ៊ីរ៉ង់​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ផ្គត់ផ្គង់​យាន​ដ្រូ​ន​ដល់ទី​ក្រុង​មូ​ស្គូ ប៉ុន្តែ​បាន​និយាយថា យាន​ទាំងនោះ​ត្រូវបាន​បញ្ជូន​មុន​ពេល​ប្រទេស​រុស្ស៊ី​ វាយលុក​លើ​ប្រទេសជិតខាង​របស់ខ្លួន​កាលពី​ខែកុម្ភៈ​។ ​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អាមេរិក និង​អ៊ុយ​ក្រែ​នបាន​និយាយថា ការផ្គត់ផ្គង់​យាន​ដ្រូ​ន​ដែល​ផលិតដោយ​អ៊ីរ៉ង់ផ្តល់​ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឆ្នាំ ២០១៥ ដែល​កំណត់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​ប្រទេស​ទាំង​នេះ​ចង់ឱ្យ​លោក Guterres បញ្ជូន​មន្ត្រី​ទៅកាន់​​ទីក្រុង Kyiv ដើម្បី​ស៊ើបអង្កេត​។

ឯកអគ្គរដ្ឋទូត​រង​របស់​សហរដ្ឋអាមេរិក​លោក Robert Wood បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​កាលពី​ថ្ងៃ​ចន្ទ​ ស្តីពី​សេចក្តីសម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ​ថា យើង​សោកស្តាយ​ដែល​អង្គការ​សហប្រជាជាតិ​ពុំបាន​ឈានទៅរក​ការអនុវត្តន៍​លើ​ការស៊ើបអង្កេត​ នៃ​ការរំលោភបំពាន​ដែល​ត្រូវបាន​រាយការណ៍​។ លោក Wood និយាយថា យើង​មានការ​ខកចិត្ត​ដែល​ស្ថាប័ន​នេះ ទំនងជា​ព្រម​ទទួល​យក​ការគំរាមកំហែង​របស់​រុស្ស៊ី មិនបាន​អនុវត្ត​ការចាត់តាំង​ដើម្បី​ស៊ើបអង្កេត​។ នៅក្នុង​របាយការណ៍​ទៅកាន់​ក្រុមប្រឹក្សា​កាលពី​ដើមខែ​នេះ លោក Guterres បាន​និយាយថា មន្ត្រី​អង្គការសហប្រជាជាតិ​កំពុង​ពិនិត្យមើល​ព័ត៌មាន​ដែលមាន ហើយ​ការរកឃើញ​ណាមួយ​នឹង​ត្រូវបាន​រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​ក្នុងពេល​សមស្រប​។ លោក Guterres និយាយថា ការចោទប្រកាន់​របស់​ប្រទេស​លោក​ខាង​លិច​ដែល​ថា ​អ៊ីរ៉ង់​បាន​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​នូវ​យាន​ដ្រូ​ន​ប្រើ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ​កំពុង​ត្រូវបាន​ពិនិត្យ​នៅក្នុង​រូបភាព​ទូលំទូលាយ​ នៃ​អ្វី​គ្រប់យ៉ាង​ដែល​យើង​កំពុង​ធ្វើ​នៅក្នុង​បរិបទ​នៃ​សង្គ្រាម ដើម្បី​កំណត់​ថា​ តើ​នៅពេលណា​ដែល​យើង​គួរតែ​បញ្ជូន​មន្ត្រី​ទៅកាន់​ទីក្រុង Kyiv៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm