សម្តេច ហេង សំរិន៖ ជោគជ័យនៃមហាសន្និបាត AIPA-43 ជាកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ

2022/12/20 07:20:38 pm        286

ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​ថា ជោគជ័យអំឡុងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត​អន្តរសភាអាស៊ានអាយប៉ា​ (AIPA-43) ជាកិត្យានុភាពរបស់កម្ពុជា​លើឆាកអន្តរជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ​ក្នុងពេលដឹកនាំកិច្ច​ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្តីពីរបៀបវារៈបូក​សរុប​លទ្ធផល និងវាយតម្លៃការងាររៀបចំមហាសន្និបាតអន្តរសភាអាស៊ាន ​លើកទី៤៣ (AIPA3) កន្លងទៅ សម្តេចពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា ជោគជ័យយ៉ាងធំធេង​នៃ​ការដឹកនាំ​មហា​សន្និបាត​នាពេលកន្លងទៅ​ ដែលនាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាក​អន្តរជាតិ ​ជាពិសេសការពង្រឹងវិស័យការទូតសភាកម្ពុជា​លើឆាកអន្តរជាតិ​ ក្នុងការពង្រឹងពង្រីក កិច្ច​សហប្រតិបត្តិការជាមួយសភានានា ​ទាំងកម្រិតទ្វេភាគី​ និងពហុភាគី ឱ្យកាន់តែទូលំទូលាយ​គ្រប់ជ្រុង​ជ្រោយឡើង។

សម្ដេចប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣ បានថ្លែងអំណរព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅបំផុតថ្វាយ​ ព្រះករុណា ​ព្រះបាទសម្ដេចព្រះបរមនាថ ​នរោត្ដម ​សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ​និងបានថ្លែងអរគុណយ៉ាងជ្រាល​ជ្រៅជូនចំពោះ សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីរួមទាំង​ថ្នាក់ដឹកនាំរដ្ឋសភា​ អគ្គលេខាធិការរដ្ឋសភា មន្ត្រីរាជការ ព្រមទាំងអ្នកព័ន្ធទាំង​អស់​ដែលបានខិតខំបំពេញការងារ ​លះបង់កម្លាំងកាយចិត្ត បំពេញតួនាទីបម្រើដល់មហាសន្និបាត​ឱ្យទទួល​បានជោគជ័យយ៉ាង​ត្រចេះត្រចង់។

សេចក្តីប្រកាសព័ត៌មាន នេះបន្តថា ​ជោគជ័យនេះ​ពិតជាបានរួមវិភាគទានបន្ថែម​ទៅលើការ​ប្រជុំកំពូល​អាស៊ាន លើកទី៤០ ​និងទី៤១​ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងការលើកកម្ពស់កិត្យានុភាព​កម្ពុជាក្នុងតំបន់ ​និងសកលលោក ​ក៏ដូចជាបានជួយក្នុងកម្រិតណាមួយដល់ការប្រឹងប្រែង​ការទូត​របស់កម្ពុជា។

គួរបញ្ជាក់ថា មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបានធ្វើឡើង​ពីថ្ងៃទី២០ ​ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ “បោះជំហានជាមួយគ្ន ​ដើម្បីចីរភាព បរិយាប័ន្ន ​និងភាពធន់" ដែលជាមូលបទឆ្លើយតប​ សភាពការណ៍ជាក់ស្តែងនៅក្នុងតំបន់ និងសកលលោក​ ក្រោយការរាតត្បាតពីជំងឺកូវីដ-១៩៕អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm