លោក Carlo Ancelotti គ្មាន​គម្រោង​ចាកចេញ​ពី Real Madrid មុន​កិច្ចសន្យា​បញ្ចប់​ឡើយ​

2022/12/20 09:24:30 pm        33

​បាល់ទាត់៖ ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី Carlo Ancelotti គ្មាន​គំរោង​ចាក​ចេញពី​ក្លិប​អេ​ស្ប៉ា​ញ Real Madrid ឡើយ ​មុន​កិច្ចសន្យា​របស់​លោក​ដែល​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​២០២៤​។ ​​ការ​លើកឡើង​របស់​លោក Ancelotti បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា​ លោក​មាន​គម្រោង​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​បន្ត​ពី​លោក Tite ដែល​លាលែង​ពី​តំណែង​។

​គ្រូបង្វឹក​វ័យ ៦៣​ឆ្នាំ​រូប​នេះ​និយាយ​ថា លោក​បន្ត​ផ្តោត​អារម្មណ៍​លើ​ការងារ​បច្ចុប្បន្ន​គឺ​នាំ Real Madrid ការពារ​ជើងឯក La Liga ក៏ដូចជា UEFA Champions League និង​ពាន​ជាច្រើន​ទៀត​ក្នុង​រដូវ​កាល​នេះ​។ ​លោក Ancelotti បាន​និយាយប្រាប់​វិទ្យុ Rai Radio ថា លោក​មិនដែល​គិតពី​អនាគត​ឡើយ ពោលគឺ​រស់​មួយថ្ងៃ​គិត​មួយថ្ងៃ សំខាន់​គឺ​បច្ចុប្បន្ន​សប្បាយចិត្ត​នៅ Real Madrid ពួកយើង​ស្រែក​ឃ្លាន​ជ័យជំនះ ប្រសិនបើ Real Madrid មិន​ដេញ​លោក​ទេ លោក​នឹងមិន​ទៅណា​ឡើយ​។

​​ក្នុង​កិច្ចសម្ភាសន៍​នោះដែរ​លោក Carlo Ancelotti ក៏បាន​ថ្លែង​កោតសរសើរ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន Lionel Scaloni ក្រោយ​ដឹកនាំ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក World Cup​។ ​Real Madrid នឹង​ចាប់​រដូវ​កាល​របស់ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី៣០ ខែធ្នូ​នេះ​ក្រោយ​បេសកកម្ម World Cup របស់​កីឡាករ​ជម្រើសជាតិ​បញ្ចប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        372
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        460

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm