បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានត្រលប់មកដល់ប្រទេសកំណើតវិញ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅបើទោះជាបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ World Cup 2022 ក្រោមថ្វីបច្ចេកទេសអាហ្សង់ទីនដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។

ក្រុមអាមេរិកខាងត្បូង អាហ្សង់ទីនបានយកឈ្នះក្នុងវគ្គ ១១ម៉ែត្រកាត់សេចក្តីលើបារាំង ៤-២ បន្ទាប់ពី Kingsley Coman និង Aurelien Tchouameni ស៊ុតមិនចូល។ កីឡាករទាំងអស់របស់បារាំង រួមជាមួយគ្រូបង្វឹក Didier Deschamps បានបង្ហាញទឹកមុខក្រៀមក្រំ តែទទួលបានការអបអរលើកទឹកចិត្តពីអ្នកគាំទ្រនៅចំពោះមុខ។

បារាំងបើទោះបី Kylian Mbappe ស៊ុតបញ្ចូលទីបីគ្រាប់ម្នាក់ឯង និងក្លាយជាម្ចាស់ពានស្បែកជើងមាសក៏ដោយ ក៏មិនអាចជួយបារាំងឱ្យក្លាយជាក្រុមដំបូងដែលអាចការពារតំណែងជើងឯកបាន បន្ទាប់ពីប្រេស៊ីលនៅឆ្នាំ១៩៥៨ និង ១៩៦២ ខណៈ Lionel Messi ស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងជួយអាហ្សង់ទីនឈ្នះជើងឯក World Cup ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទ៖នាង សុភាវុធ