បាល់ទាត់៖ កីឡាករបារាំងពីររូប Kingsley Coman និង Aurelien Tchouameni បានក្លាយជាគោលដៅនៃការរើសអើងយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីកីឡាករទាំងពីរនាក់ស៊ុត ១១ម៉ែត្រកាត់សេចក្តីមិនចូលធ្វើឱ្យបារាំងបាត់បង់ជើងឯកពិភពលោកទៅអាហ្សង់ទីន។

អ្នកចាំទីអាហ្សង់ទីន Emiliano Martinez គឺជាអ្នកសង្គ្រោះបាល់ ១១ម៉ែត្ររបស់ Kingsley Coman ខណៈខ្សែបម្រើ Tchouameni ស៊ុតមិនចំគោលដៅ។ ក្លិបដែល Kingsley Coman កំពុងប្រកបអាជីព Bayern Munich បានបង្ហោះសារលើកទឹកចិត្ត និងគាំទ្រកីឡាករវ័យ ២៦ឆ្នាំរូបនេះ និងថ្កោលទោសចំពោះទង្វើអសីលធម៌នេះ។ ការរើសអើងកីឡាករទាំងពីររូបនេះមិនមែនជារឿងថ្មីឡើយ ពោលគឺកាលពីឆ្នាំមុនកីឡាករអង់គ្លេសបីនាក់រួមមាន Marcus Rashford, Jadon Sancho និង Bukayo Saka ក៏ទទួលរងការរើសអើងបែបនេះដែរ បន្ទាប់ពីស៊ុត ១១ម៉ែត្រមិនចូលនៅក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដែលអ៊ីតាលីលើកពាន៕
អត្ថបទ៖នាង សុភាវុធ