ខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអបអរសាទរបុណ្យចូលឆ្នាំសាកល

2022/12/20 10:34:08 pm        479

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំអាជ្ញាធរក្រុង និង​មន្ទីរជំនាញ​ពាក់ព័ន្ធចុះ ពិនិត្យមើលទីតាំងត្រៀមរៀបចំការដាក់តាំង​បង្ហាញពិព័រណ៍មុខម្ហូបខ្មែរ របស់អ្នក​ខេត្តបាត់ដំបង ដែលល្បីល្បាញ ដើម្បីបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិ ដែលនឹង​ចូលរួមលេងកម្សាន្តក្នុងខេត្តបាត់ដំបង ​នាឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល។

រដ្ឋបាលខេត្ត បានសហការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល២០២២ ឈានចូលឆ្នាំថ្មី២០២៣ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៣០-៣១ ​ខែធ្នូ ឆ្នាំ២០២២​ ដោយកំណត់យក​ទីតាំង​ខាង​មុខសាលាខេត្ត បរិវេណ​មន្ទីរទេសចរណ៍ខេត្ត ​តាមដងផ្លូវភ្លោះចាប់ពីស្ពានថ្មថ្មី១៣មករា ខាងមុខសាលា​ខេត្តចាស់រហូតដល់សួនច្បារស្តុបសួនយុវ័ន ​ក្នុងសង្កាត់រតនៈ ​ក្រុងបាត់ដំបង។

ឯកឧត្តម សុខ លូ បានជំរុញដល់មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ​ត្រូវនាំយកនូវមុខម្ហូបខ្មែរដែលបាត់បង់ និង​កំពុងតែមាន​ការពេញនិយមល្បីៗ​នៅក្នុងខេត្តមក​ដាក់តាំង​បង្ហាញ​ និងបំផុសអ្នក​ដែល​មាន​ថ្វីដៃ​ក្នុងការចម្អិនដាំស្លរប្រភេទមុខម្ហូបទាំងនោះបានចូលរួមបង្ហាញឲ្យគេបានឃើញ បានដឹង បានស្គាល់ និងអាចភ្លក់រសជាតិម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបង តាមរយៈពិព័រណ៍ម្ហូបនេះ។

លោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ​បានថ្លែងឲ្យដឹងថា នៅកម្ពុជា​គឺ​មាន​មុខម្ហូបប្លែកៗទៅតាមតំបន់នីមួយៗ​ ហើយភាពសម្បូរបែប​ ភាពច្នៃប្រឌិត និងថ្វីដៃនៃការចម្អិន​ម្ហូប​អាហារឱ្យមានរសជាតិឆ្ងាញ់ ក៏បញ្ជាក់ពីភាពស៊ីវិល័យ និងជា​តឹកតាង​ដែល​ឆ្លុះបញ្ចាំង​បង្ហាញនូវ​អត្តសញ្ញាណ​របស់ប្រជាពលរដ្ឋ ​ដែលរស់នៅតាមតំបន់នីមួយៗ។

ប្រធានមន្ទីរទេសចរណ៍ បានរៀបរាប់បន្ថែមថា ​ជាការពិតណាស់ ​ខេត្តបាត់ដំបង គឺជាខេត្តមួយ​ដែល​មានប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទំលាប់​យ៉ាង​សម្បូរបែបតាំងពីដើមរៀងមក ហើយអ្វីដែល​ជា​ការកត់សម្គាល់ទៀតសោតនោះ ​គឺភ្ញៀវទេសចរភាគច្រើន ជាពិសេសភ្ញៀវទេសចរក្នុងស្រុក ពេល​ដែលលឺឈ្មោះបាត់ដំបង​ គេតែងតែនឹកឃើញដល់បទចម្រៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលបានរៀបរាប់ពីមុខម្ហូបចំណី​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ដែល​អ្នកនិពន្ធ​បាន​ចងក្រង​នូវប្រវត្តិនៃមុខម្ហូបដ៏ពេញនិយមនិងឈ្ងុយឆ្ងាញ់ ដូចជា៖ អាម៉ុកត្រី, ផ្អកត្រីប្រៃ, ណែមត្រី, ក្រូចពោធិ៍សាត់, ដូងខ្ទិះ... ដែលមានឱជារសឆ្ងាញ់ពិសារ​ ហើយក៏ជាស្នាដៃរបស់អ្នកបាត់ដំបង រហូត​ពេលខ្លះបានទាក់ទាញដល់ភ្ញៀវទេសចរឱ្យមកលេង ​ដើម្បីបាន​ភ្លក់​ និង​ស្គាល់នូវរសជាតិ និង​មុខម្ហូបខ្លះៗ ។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ​ និងពិធីអបសាទរបុណ្យចូលឆ្នាំសាកល រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឱ្យមានការដាក់តាំងពិព័រណ៍​ផលិតផល ការសម្តែងសិល្បៈរបាំប្រពៃណី និងរបាំ​ប្រជាប្រិយ ការ​សម្តែងសៀក​របស់អង្គការហ្វាពន្លឺសិល្បៈកម្ពុជា ​ការប្រគុំតន្ត្រីខ្នាតតូច-ធំ និង​ការ​អុជកាំជ្រួច ឆ្លងឆ្នាំ ​នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ៕អត្ថបទ៖ នឿត​ សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm